ឯកឧត្តម ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បានអញ្ជើញសម្ពោធទីបញ្ជាការនិងសមិទ្ធផលនានារបស់បញ្ជាការដ្ឋានកាំភ្លើងធំកងទ័ពជើងគោក

0

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី 1 ខែមីនាឆ្នាំ 2023 ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​​កងទ័​​ពជើ​ង​គោក បានអញ្ជើញ​ជាអធិបតី​ក្នុងពិធីសម្ពោធអគារទីបញ្ជាការ និងសមិទ្ធផលនានា របស់​បញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោកដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅ​ខេត្តកំ​ពង់​ឆ្នាំង ។

ក្នុងពិធីសម្ពោធទីបញ្ជាការនិងសមិទ្ធផលនានាខាងលើនេះ ឯកឧត្តម ឧត្តម
សេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូល
រួមអបអរសាទរ​ចំពោះការ​​សម្ពោធដាក់ឱ្យប្រើប្រាស់ជា​ផ្លូវការនូវសមិទ្ធផលជាច្រើន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន និងគោរពថ្លែងអំណរគុណ និងកតញ្ញូតា​​ចំពោះសម្តេចទាំងទ្វេ តែងបានយកចិត្តទុកដាក់គិតគូរជាប់ជាប្រចាំអំពីសុខទុក្ខ និងសុខុមាលភាព​របស់​យោធិន និងក្រុមគ្រួសារ តាមរយៈការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ក៏ដូចជាការ​ដោះស្រាយរាល់ការលំបាកផ្សេងៗ ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ​នៃក្រសួង-ស្ថាប័នស៊ីវិល ព្រម​ទាំងសប្បុរស
ជន ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​ក្នុង​ការ​ឧបត្ថម្ភគាំ​ទ្រដល់កងយោធពលខេមរភូមិន្ទ ដែលនេះគឺជា​ការ​ចូលរួមចំណែកមួយយ៉ាង​សំខាន់​​ក្នុងការ​ពង្រឹងកងយោធពលខេមរភូមិន្ទ ។

យ៉ាងវិញទៀត ការអភិវឌ្ឍរីកចម្រើន
របស់ប​ណ្តា​ស្ថា​ប័ន-កង​ឯកភា​ពទូទាំងកងយោធពលខេមរភូមិន្ទមកដល់
បច្ចុប្បន្ន ក៏មិនអាចកាត់ផ្តាច់បានឡើយ
ពីការចូលរួមចំណែក​ប្រកប​ដោយ​ការលះបង់ និងគំនិតច្នៃប្រឌិតរបស់ថ្នាក់
ដឹកនាំ និងយោធិនទាំងអស់ នៅក្នុងការ​កសាង​ពង្រឹង​អង្គភាពរឹងមាំលើគ្រប់វិស័យ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏សម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះ​កិច្ចខិតប្រឹង​ប្រែងរបស់បញ្ជាការដ្ឋានកាំភ្លើង​ធំ កងទ័ពជើងគោក ដែលកន្លងទៅនេះបានបំពេញតួនាទី-ភារកិច្ចទទួល​បានលទ្ធផល និងស្នាដៃល្អប្រសើរ ទាំងលើការងារ​គ្រប់​គ្រង​​កម្លាំងសម្រាប់អន្តរាគមន៍តាមបទបញ្ជា, ការងារហ្វឹកហ្វឺនជំនាញកាំភ្លើងធំតាមផែនការប្រចាំឆ្នាំ និងការចាត់តាំងយោធាចារ្យ​ចុះបង្រៀននៅ​តាមអង្គភាព​មូលដ្ឋាន គឺពិតស័ក្តិសមជាអង្គភាពឆ្នើមមួយ ដែលដើរ
តួនាទីយ៉ាងសំខាន់ជា​សេនាធិការ​លើ​ការងារដឹក​នាំបញ្ជា និងគ្រប់គ្រងកម្លាំងទ័ពជំនាញកាំភ្លើងធំទូទាំងកងទ័ពជើងគោកផងដែរ៕សុខ គឹមសៀន