ពិធីអបអរសាទរខេត្តកំពង់ឆ្នាំងជាខេត្តទី ៩ ត្រូវបានប្រកាសថាគ្មានមីន

0

កំពង់ឆ្នាំង: ឯកឧត្តម លី ធុចទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១អាជ្ញាធរមីន តំណាងដ៍ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រ ដែលយើងអាចនិយាយបានថា ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងទាំងមូល បានទទួលនូវសេរីភាព រួចចាកផុតពីការគំរាមកំហែងដោយសារមីន  ហើយក៍ជាខេត្តទី ៩ ដែលត្រូវបានប្រកាសជាខេត្តអស់មីននៅទូទាំងប្រទេស។ មានប្រសាសបែបនេះនៅក្នុងពិធីប្រកាសខេត្តកំពង់ឆ្នាំងជាខេត្តអស់មីន ដែលរៀបចំឡើងនៅសាលាខេត្តកំពង់

ឆ្នាំងនាព្រឹកថ្ងៃទី 2២ ខែមីនាឆ្នាំ ២០២៣ ដោយមាន មន្ត្រីស៊ីម៉ាក់ មន្ត្រីរាជការនិងជន រងគ្រោះដោយសារមីនជាច្រើនរូបទៀត។

ឯកឧត្តម លី ធុច បានបន្តថា ជាមួយនឹង មោទនៈភាព ដែលខេត្តកំពង់ឆ្នាំងត្រូវបានប្រកាស ជាខេត្តទី ៩ ដែលគ្មានមីន ក៏សូមស្នើសុំដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ សូមសហការជាមួយមន្ត្រីនគរបាលមូល
ដ្ឋាន ប្រសិនបើឃើញគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះ ត្រូវ រាយការណ៍ បន្តមកមន្ត្រីស៊ីម៉ាក់ដើម្បីចុះទៅប្រមូលយក មករក្សាទុក។

ឯកឧត្តម នួន វាសនា ប្រធាននាយកដ្ឋានកណ្ដាល ទទួលបន្ទុកអគ្គនាយកដ្ឋានធនធានមនុស្ស មានប្រសាសន៍ថាខេត្តកំពង់ឆ្នាំង មានផ្ទៃដីសរុបជាង ៧ ៥៦៦ ម៉ែត្រក្រឡា។

អង្គភាពស៊ីម៉ាក់បានធ្វើការបោសសំអាតចំការមីនចាប់តាំងពីឆ្នាំ២០០០ ដល់
២០២២ បានរុករកឃើញនិង កំទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រប់ប្រភេទសរុបចំនួន
៧០ ៣៩៧ គ្រាប់ក្នុងនោះ គ្រាប់មីនប្រឆាំងមនុស្សចំនួន ៥៨៣០គ្រាប់.
មានប្រឆាំងរថក្រោះ ១៩៦ គ្រាប់ គ្រាប់បែកទម្លាក់ពីយន្តហោះ និងគ្រាប់
បែកចង្កោមចំនួន១៧៨៧ គ្រាប់ និង
គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន
៦២.៥៤០ គ្រាប់។

កិច្ចប្រតិបត្តិការនេះបានសម្រេចរំដោះខេត្តកំពង់ឆ្នាំង ពីការគំរាមដោយគ្រាប់មីនប្រឆាំងមនុស្ស ១០០% ដូច្នេះខេត្តកំពង់
ឆ្នាំង គឺជាខេត្តគ្មានតំបន់មានកំណត់ត្រា ក្នុងទិន្នន័យជាតិ ថាមានបញ្ហាគ្រាប់មីនប្រឆាំងមនុស្សទៀតឡើយនិងក្លាយជាខេត្តគ្មានគ្រាប់មីនទៀតឡើយ។

នៅក្នុងឱកាសនោះ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងក៏បានបញ្ជាក់ថា ការប្រកាសដាក់ខេត្តកំពង់ឆ្នាំងជាខេត្តអស់មីន នាថ្ងៃនេះ ជាសញ្ញាវិជ្ជមាន មួយបន្ថែមទៀត បន្ថែមលើការងារសន្តិសុខសណ្ដាប់ធ្នាប់ និងសក្តានុពល របស់ខេត្ត ដែលទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគមកបណ្ដាក់ទុន បង្កើតរោងចក្រសហគ្រាស ជាបន្តបន្ទាប់ ធ្វើឲ្យសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំងនឹងមានកំណើន គួរកត់
សម្គាល់ កាត់បន្ថយការចំណាកស្រុក ជាពិសេសកសិករយើងអាចប្រើប្រាស់
ដីធ្លី របស់ខ្លួនឲ្យអស់លទ្ធភាពប្រកប
ដោយសុវត្ថិភាពផងដែរ៕សុខ គឹមសៀន