ខេត្តកំពង់ធំ.គណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ខេត្តកំពង់ធំ ប្រកាសចាត់តាំងក្រុមការងារចុះជួយមូលដ្ឋានឃុំ និងប្រគល់ភារកិច្ចសំខាន់ៗ ត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី ៧ ឆ្នាំ២០២៣។
នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកស្ទោងខេត្តកំពង់ធំ បានរៀបចំកម្មវិធីប្រកាសកែសម្រួលសមាសភាពក្រុមការងារចុះជួយមូលដ្ឋានឃុំ និងផ្សព្វផ្សាយផែនការ ភារកិច្ចត្រៀមឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភាឆ្នាំ២០២៣ ដែលពិធីនេះប្រព្រឹត្ត ទៅស្ថិតក្រោមអធិបតីភាពឯកឧត្តម ព្រឹម រដ្ឋា និងឯកឧត្តមសោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណ បក្សខេត្ត អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ។
លោក សាយ គឹមឡម ប្រធានគណបក្ស ប្រជាជនកម្ពុជាស្រុកស្ទោង បានឡេីងអានសេចក្តីសម្រេច ស្ដីពីការកែសម្រួលសមាសភាពក្រុមការងារចុះជួយមូលដ្ឋានឃុំទាំង ១៣របស់ស្រុកស្ទោង និងណែនាំភារកិច្ចមួយចំនួន ជូនដល់ក្រុមការងារនីមួយៗ ក្នុងការចុះតាមមូល ដ្ឋាននានាក្នុងស្រុកស្ទោងខេត្តកំពង់ធំ ។
ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត បានផ្សព្វផ្សាយផែនការ នឹងបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់ក្រុម ការងារ និងថ្នាក់ដឹកនាំគណបក្សឃុំ ត្រូវបន្តសហការគ្នាឲ្យបានល្អ ក្នុងការអនុវត្តតាមកម្មវិធីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដាក់ចេញនៅក្នុង
មហាសន្និបាតវិសា មញ្ញតំណាងទូទាំងប្រទេសរបស់គណបក្ស ប្រជាជនកម្ពុជានាពេលថ្មីៗកន្លងមកនេះ និងត្រូវបន្តរួមគ្នាក្នុងការគ្រប់គ្រងសមាជិកបក្ស ទាំងបរិមាណ និងគុណភាព ដើម្បីធានាថាសមាជិករបស់គណបក្សយើងបានទៅបោះឆ្នោតជូនគណ បក្សប្រជាជនកកម្ពុជានៅពេលខាងមុខនេះឲ្យបានគ្រប់ៗគ្នា ។
ឯកឧត្តម ព្រឹម រដ្ឋា សមាជិកអចិន្ត្រៃយ៍គណ បក្សខេត្ត តំណាងឯកឧត្តម ថា យ៉ាវ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះក្រុមការងារទាំងអស់ រួមជាមួយនឹងថ្នាក់ដឹកនាំគណបក្សស្រុក ថ្នាក់ដឹកនាំគណបក្សឃុំទាំង១៣ នៅក្នុងស្រុកស្ទោង ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្ម និងបានលះបង់ថវិកា សម្ភារៈផ្ទាល់ខ្លួន ជួយដល់គណបក្សនៅតាមមូលដ្ឋាននីមួយៗ និងបានណែនាំដល់ក្រុមការ ងារទាំងអស់ត្រូវរួមគ្នាជាមួយនឹងថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ ចុះទៅបម្រើ ប្រជាជន និងសមាជិកគណបក្សនៅតាមមូលដ្ឋាននីមួយៗ ដែលខ្លួនទទួលខុសត្រូវ ឲ្យដូចភ្លៀងរលឹម និងត្រូវរូមគ្នាដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដែលកើតមានឡើង ជូនប្រជាជនឲ្យបានសមស្រប នឹងអាចទទួលយកបាន ។
ឯកឧត្តម ព្រឹម រដ្ឋា បានក្រើនរំលឹកដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ រួមគ្នាជាមួយថ្នាក់ដឹកនាំគណបក្សស្រុក គណបក្សឃុំ និងសាខាបក្សនីមួយៗ ត្រូវប្តេជ្ញាចិត្តដាច់ខាតដណ្ដើមយកជ័យជំនះជាថ្មីទៀត ក្នុងការបោះ ឆ្នោតជ្រើសជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ជូនគណបក្សប្រជាជនកម្ពុជានាពេលខាងមុខនេះ ៕







































