ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានដឹក នាំក្រុមការងារចុះពិនិត្យមើលការដ្ឋានសាងសង់ស្ពានបេតុង មួយកន្លែងមានប្រវែង៩០ ម៉ែត្រស្ថិតក្នុងភូមិស្ទឹងស្ងួត ក្នុងស្រុកកំពង់ត្រឡាច

0

កំពង់ឆ្នាំង :កាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់

ឆ្នាំង រួមជាមួយអភិបាលរងខេត្ត ថ្នាក់ដឹក
នាំមន្ទីរពាក់ព័ន្ធ និងថ្នាក់ដឹកនាំស្រុក បានអមដំណើរ ឯកឧត្ដមបណ្ឌិតសភាចារ្យ
អ៊ុក រ៉ាប៊ុនរដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងក្រុមអ្នកបច្ចេក
ទេសក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញ
ចុះត្រួតពិនិត្យមើលការដ្ឋានសាងសង់ស្ពានបេតុងមួយកន្លែងប្រវែង ៩០ម៉ែត្រ ឆ្លងកាត់ស្ទឹងស្ងួត ស្ថិតនៅក្នុងភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ស្ពានខាងលើនេះបានសាងសង់ដោយនាយកដ្ឋានផ្លូវលំជនបទ ក្រសួងអភិវឌ្ឍន៍ជនបទដោយប្រើប្រាស់ថវិកាជាតិ ចាប់
ផ្ដើមសាងសង់ចាប់ពីខែធ្នូ ឆ្នាំ២០២២ រហូតដល់ខែមិថុនា ឆ្នាំ២០២៣ ដែលរហូតដល់ពេលនេះ ការស្ថាបនាសម្រេចជាលទ្ធផលបានប្រមាណ ៥៥%ហើយ។

នៅពេលសាងសង់ស្ពាននេះរួច ឯកឧត្ដម និងឧបត្ថម្ភផ្ដល់អំពូលភ្លើងបំភ្លឺដោយពន្លឺព្រះអាទិត្យចំនួន ១០០ដើម ដើម្បីជួយសម្រួលដល់ការធ្វើដំណើរនៅពេលយប់របស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិត
សភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានជួបសំណេះ
សំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណ ជាង១០០នាក់ ក្នុងម្នាក់ៗ
ទទួលបានសារុងមួយនិងថវិកាមួយ
ចំនួនផងដែរ៕ សុខ គឹមសៀន
ថ្ងៃទី ៤ ខែកុម្ភៈឆ្នាំ ២០២៣