កំពង់ឆ្នាំង:បុរសម្នាក់បានរងរបួសធ្ងន់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តបែនដឹកថ្មមួយគ្រឿងបុកជាមួយនិងម៉ូតូកើតឡើងនៅវេលាម៉ោ១០និង៊២០នាទីថ្ងៃទី៥ខែមីនាឆ្នាំ២០២៣ស្ថិតនៅក្នុងភូមិខ្វិត ឃុំពង្រ.ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគបាលស្រុករលាប្អៀរដែល
ចុះដល់កន្លែងកើតហេតុបានអោយដឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តបែនដឹកថ្មមួយគ្រឿងម៉ាក់ហ៉ីណូពណ៌ស ពាក់ស្លាកលេខកំពង់ឆ្នាំង 3A 13.42 បើកបរក្នុងទិសដៅ
ពីជើងទៅត្បូងបញ្ច្រាស គ្នាហើយបានបត់ទៅទិសខាងលិចត្រង់ចំណុចខាងលើបានបុកជាមួយនឹងម៉ូតូមួយគ្រឿងម៉ាកហុងដា C125ពណ៌ខ្មៅស៊េរី ០១៦ពាក់ស្លាកលេខបាត់ដំបង1AB20.22បើកបរក្នុងទិសដៅពីជើងទៅត្បូងបណ្ដាលឱ្យអ្នកបើកបរម៉ូតូរងរបួសបាក់ជើងខាងឆ្វេងជនរងគ្រោះមិនទាន់ ស្គាល់អត្តសញ្ញាណនៅឡើយទេដោយសាដោយសារជនរងគ្រោះ រងរបួសធ្ងន់ធ្ងពេក ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយរបស់មន្ទីពេទ្យបង្អែកខេត្តដឹកយកទៅសង្គ្រោះបន្ទាន់ដោយ
ឡែកអ្នកបើកបររថយន្តបែនដឹកថ្មខាងលើបានចុះរត់គេចខ្លួនបាត់ដោយបន្សល់រថយន្តនៅកន្លែងកើតហេតុ ។
បច្ចុប្បន រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុកនៅអធិការនគរបាលស្រុករលាប្អៀរដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ ៕ សុខ គឹមសៀន









































