មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកអន្លង់វែង បានដឹកនាំកម្លាំងក្រោមឱវាតចុះសួរសុខទុក្ខប្រជាពលរដ្ឋមួយគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ

0

ឧត្តរមានជ័យ៖ នៅវេលាម៉ោង១៤.៣០នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី តឹក សារឿន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង បានដឹកនាំកម្លាំង ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះកាលពី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣​ ស្ថិតនៅ ភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង​ ខេត្តឧត្តរមានជ័យ ។ដោយមូលហេតុម្ចាស់ផ្ទះរវល់ទៅចំការត្រូវបានភ្លើងព្រៃរាលបណ្តាលឲ្យឆេះផ្ទះតែម្តង។ដោយ៖ភ្នំដងរែក