ខេត្តព្រះសីហនុ៖បើគ្មានការកែប្រែកម្មវិធីទេនោះនាវា ឆ្មាំ សមុទ្រ ឥណ្ឌា ចំនួន ០១គ្រឿង ឈ្មោះ ICGS SAMUDRA PAHREDAR នឹង ចូលចតនៅកំពង់ ផែ ស្វយ័ត ក្រុងព្រះសីហនុនាព្រឹក ថ្ងៃទី០៦ខែ មិនាឆ្នាំ ២០២៣ គឺចូលចត រយៈពេល ០៦ថ្ងៃចាប់ពីថ្ងៃទី០៦ ទៅដល់ថ្ងៃទី ១១ខែមិនា ឆ្នាំ ២០២៣។
គោលបំណង៖ក- ការបង្ហាញ អំពី ការឆ្លើយតប ទាក់ទិន ទៅ នឹង ការ បំពុល ។ខ- ចូលរួម សកម្មភាព ជាមួយ និង នគរបាល ការពារ ព្រំដែន ទឹក ។គ-សកម្មភាព ចូលរួម របស់ នាយទាហាន សកម្ម ឥណ្ឌា ដូចជា ប្រតិបត្តិ ការ សម្អាត ឆ្នេរ ជាមួយ ស្ថាប័ន យុវជន ក្នុងស្រុក និងមាន ធ្វើ លំហាត់ ល្បាត រួមខ្នាតតូច (PASSEX) ជាមួយ នាវា កងទ័ព ជើង ទឹក កម្ពុជា ។នាវា ឈ្មោះ ICGS SAMUDRA PAHEREDAR (២០២)- បណ្ដោយ ៩៤.១០ម៉ែត្រ- ទទឹង ១៥.៥០ម៉ែត្រ-ជម្រៅ ទឹក ៤.៥០ម៉ែត្រ – ទំងន់ ផ្ទុក ៤០៣៦តោន- មាននាវិកចំនួន ១១៨នាក់ ដឹកនាំដោយមេបញ្ជាការនាវា លោក វរនាវីឯក PRAMOD POKHRIYAL៕(នាគសមុទ្រ)