ខេត្តព្រះសីហនុ៖ក្រុមអូរបរ័ល្បឿនលឿនរបស់លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្ស មូលដ្ឋានភ្នាក់ ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ កាលពីម៉ោងប្រមាណ១៩យប់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ បានជួយសង្គ្រោះ ជនរងគ្រោះជាជនជាតិខ្មែរ ចំនួន១០នាក់ ដែលជួបហេតុការណ៍ ជាប់ នៅលើទូកកន្ទុយវែងមួយគ្រឿង ដោយសារទូកបានខូចស្លាបចាក់ នៅកណ្ដាលសមុទ្រ ត្រង់ចំណុច មុខកោះ ថាសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោកឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងថា ជនរងគ្រោះ ទាំង១០នាក់ បានជួលទូកកន្ទុយវែងមួយគ្រឿង ពីចំណុចឆ្នេរលំហែលកាយ វេលាម៉ោងជាង១៣រសៀល ដើម្បីជិះចេញទៅលេង និងស្ទូចត្រី នៅម្តុំ កោះថាស នៅពេលវេលាម៉ោងជិត៥ល្ងាច រៀបចំចេញត្រលប់មកវិញ ទូកក៍បានខូចស្លាបចាក់ ហើយក៏អណ្តែត លើផ្ទៃ សមុទ្រ ជាង៣ម៉ោង ទើបជនរងគ្រោះ ស្នើសុំជំនួយពីលោកឧកញ៉ា ឲ្យមកជួយសង្គ្រោះ។
ក្រោយពី ទទួល ដំណឹងនេះក្រុមអូរបរ័ល្បឿនលឿនរបស់លោកឧកញ៉ាទៀវិចិត្រក៍បានចេញជួយសង្គ្រោះជនរងគ្រោះនៅលើទូកនោះ ដោយសុវត្ថិភាពទាំង១០នាក់ នៅវេលាម៉ោងប្រមាណជិត១៩យប់ថ្ងៃដដែល។បច្ចុប្បន្នជនរង គ្រោះទាំង ១០នាក់ បានដឹកមកដល់ផែរបស់ក្រុមហ៊ុន GTVC វិញដោយសុវត្ថិភាពហើយ និងបានរៀបចំរថយន្តរបស់ក្រុម ហ៊ុនជូនទៅផ្ទះវិញផងដែរ៕
(នាគសមុទ្រ)