ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធករណីរំលោភកាន់កាប់ដីស្របច្បាប់របស់អ្នកដ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃដោយខុសច្បាប់

0

កំពង់ឆ្នាំង៖កាលថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៣ កម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធករណីរំលោភកាន់កាប់ដីស្របច្បាប់របស់អ្នកដទៃ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃដោយខុសច្បាប់ ។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកស្រី ភី ស៊ីថង តំណាងអយ្យការអមសាលា ដំបូងខេត្តកំពង់ឆ្នាំង យោងតាម មាត្រា ៣៧,៩៤ និងមាត្រា ១១៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលប្រកាសឱ្យប្រើតាមព្រះរាជក្រមលេខៈ នស/រកម/០៨០៧/០២៤ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៧។  សំណើសុំបើកការស៊ើបអង្កេតបឋម លេខ ៥០៦ ស.ណ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួង
មហាផ្ទៃ  និងសំណើសុំដីកាបញ្ជាឱ្យខ្លួន លេខ ០១៦ ស.ណ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ របស់នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ម៉ុន សុខជា ភេទប្រុស អាយុ៤៦ ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋាន បច្ចុប្បន្នស្នាក់នៅភូមិតាកោង ឃុំអម លាង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយពាក់ព័ន្ធ រំលោភកាន់កាប់ដីស្របច្បាប់របស់អ្នកដ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃដោយខុសច្បាប់ នៅ ចំណុចភូមិត្រាំងគ្រូសលិច ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០២២ ។

យោងតាមប្រភពព័ត៌មានមួយបានឲ្យដឹងថា បុគ្គលឈ្មោះ ម៉ុន សុខជា និងបក្សពួកត្រូវបានតុលាការចេញសាលក្រមកាលពីសប្តាហ៍មុនកន្លងទៅថ្មីៗនេះដោយផ្ដន្ទារទោសក្នុងម្នាក់ៗចំនួន៥ឆ្នាំ តែត្រូវបានព្យួរទោសផងដែរ ។

យ៉ាងណាមិញមហាជនសំណូមពរ និងសង្ឃឹមថាប្រពន្ធច្បាប់តុលាការនឹងចាត់ការបុគ្គលរូបនេះតាមច្បាប់ ដើម្បីកុំឲ្យប្រព្រឹត្តរំលោភកាន់កាប់ដីស្របច្បាប់របស់អ្នកដ ទៃនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃដោយខុសច្បាប់បន្តទៀត និងដើម្បីទុកជាមេរៀន និងគំរូសម្រាប់អ្នកផ្សេងៗទៀត៕ប្រជាពលរដ្ឋក៍រងចាំមើលតើអ្នកណាហានរត់ការដោះបុគ្គល់ខាងលើនេះទៀត