កំពង់ឆ្នាំង៖ បុរសម្នាក់ត្រូវបានកម្លាំងអ.ហស្រុករលាប្អៀរ ដឹក នាំដោយលោកវរសេនីយ៍ត្រី អុឹម សឿន មេបញ្ជាការ អ.ហ ស្រុក ធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីក្លែងឯកសារ និងប្រើប្រាស់រថយន្តគ្មានពន្ធ ។
ការឃាត់ខ្លួជនសង្ស័យខាងលើនេះធ្វើឡើងដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ អ.ហខេត្ត និងមានការសម្របសម្រួលពីឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង១៥:៣០នាទីរសៀល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ នៅអាស្រមស្រីម៉ៅ ស្ថិតក្នុងភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ជនសង្ស័យដែលត្រូវត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ អ៊ុច ខេមរី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត មានទីលំនៅបច្ចុប្បន្ន សង្កាត់ទួលសង្កែ ខណ្ឌទួលគោក រាជ ធានីភ្នំពេញ។
វត្ថុតាងចាប់យក:រថយន្ត ០១គ្រឿង ម៉ាកលុចសុីស RX 330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ.4058 ប្រើប្រាស់ឯកសារក្លែងក្លាយ ទូរស័ព្ទដៃ ចំនួន ០១គ្រឿ កាតគ្រីរថយន្តក្លែងក្លាយ០១សន្លឹក។
បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធី។







































