ការបន្តអនុវត្តកម្មវិធីកំណែទំរងស៊ីជំរៅរបស់វិស័យអប់រំធានាអោយមានការអភិវឌ្ឍ ឆ្លើយតបនិងបរបទថ្មីៗនៃសង្គមសេដ្ឋកិច្ចកម្ពុជា

0

បន្ទាយមានជ័យ៖. ការបន្តអនុវត្តកម្មវិធីកំណែទំរងស៊ីជំរៅរបស់វិស័យអប់រំធានាអោយមានការអភិវឌ្ឍ ឆ្លើយតបនិងបរបទថ្មីៗនៃសង្គមសេដ្ឋកិច្ចកម្ពុជា ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណះអភិបាលខេត្តបន្ទាយមានជ័យថ្លែងដូច្នេះ ខណះ អញ្ជើញជាអធិបតីភាព ក្នុងពិធីបិតសន្និបាតបូកសរុបលទ្ធលការងារ អប់រំយុវជននិងកីឡា ឆ្នាំ២០២១ -២០២២ និងលើកទិសដៅបន្តឆ្នាំសិក្សា២០២២-២០២៣ នៅមន្ទីរអប់រំយុវជននិងកីឡា នាភូមិខ្លាកូនថ្មី សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យនាថ្ងងៃទី ៧ មីនា ២០២៣។
ក៍មានវត្តមានលោក ឈូ ប៊ុនរឿង ប្រធានអប់រំយុវជននិងកីឡាខេត្ត លោកហ៊ីល រ៉ាយ៉ា លោកលោកស្រីប្រធានមន្ទីរអង្គភាព លោកប្រធានការិយាល័យ អប់រំយុវជននិងកីឡាទាំង៩ស្រុកក្រុង ក្រុមសាលាក្រៅប្រព័ន្ធ និងលោកគ្រូអ្នកគ្រូជានាយកនិងបុគ្គលិកជាច្រើនរូបចូលរួមយ៉ាងច្រើនកុះករ។
លោក ឈូ ប៊ុនរឿង ប្រធានអប់រំយុវជននិងកីឡាខេត្តរាយការណ៍ពីលទ្ធផល បូកសរុបលទ្ធលការងារ អប់រំយុវជននិងកីឡា ឆ្នាំ២០២១ -២០២២ និងលើកទិសដៅបន្តឆ្នាំសិក្សា ២០២២-២០២៣ ដែលសមិទ្ធផលដែលអង្គភាពគ្រប់ជាន់ថ្នាក់សំរេចបានអាស្រ័យដោយមានការខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត របស់លោកគ្រូអ្នកគ្រូ មន្ត្រីអប់រំ អជ្ញាធម៏ដែនដី សហគមន៍ សប្បរស់ជន និងអង្គការដៃគូនានា ជាពិសេសក្រសួងអប់រំយុវជននិងកីឡា និងរាជរដ្ឋាភិបាល ។
លោក ឈូ ប៊ុនរឿង ថ្លែងអំណរគុណ និងកោតសសើរចំពោះសមាជិកសមាជិការអង្គសន្និបាតទាំងមូលចូលរួមយ៉ាងសកម្មដែលធ្វើអោយសន្និបាទទួលបានជោគជ័យគួអោយមោទនះ។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍គាំទ្រចំពោះលទ្ធផលសន្និបាតបូកសរុបនិងវាយតម្លៃការងារអប់រំយុវជននិងគីឡាពេញមួយឆ្នាំនេះ ហើយតាមរយះរបាយការណ៍លោកប្រធាមមន្ទីរ បានបង្ហាញពីការផ្លាស់ប្ដូរយោល់ក្នុងស្មារតីសហការ និងចែករំលែកបទពិសោធន៍ល្អៗ រៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីបន្តអភិវឌ្ឍនៅតាមមូលដ្ឋានរៀងៗខ្លួនប្រកបដោយប្រសិទ្ធភាព។
ឯកឧត្ដម អភិបាលខេត្ត ចូលរួឦផ្ដល់អនុសាសល្អល្អ១៣ចំណុចបន្ថែមទៀតសម្រាប់ជាមូលដ្ឋានដល់អង្គសន្នុបាត ពិសេស ពង្រឹងនិងពង្រើកសកម្មភាព អប់រំការនិងកីឡា នៅតាមសាលារៀន ដោយខិតខំកែរលំអរជួសជល់ កសាងហេដ្ឋារចនាសម្ព័ន្ធកីឡាគ្រប់ភូមិសិស្សា សម្រាប់កាតហ្វឹកហាត់ និងដើម្បីឆ្លើយតមអោយបាន ក្នុងការចូលរួមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ធ្វើសមាហរណកម្មក្នុងតំបន់អាស៊ាននិងភិភពលោក៕ ដោយឃិន គន្ធា