កំពង់ឆ្នាំង :ដោយយោងតាមបទបញ្ជាឯកឧត្តមស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំងនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត។
នៅព្រឹកថ្ងៃទី៧ខែមីនសឆ្នាំ ២០២៣នេះ
លោក ពេជ្រ កែវមុនី្ន អភិបាលរងខេត្តលោក ជា សុខរិទ្ធ នាយករងរដ្ឋបាលសាលាខេត្តនិងលោកងិន ហ៊ុនប្រធាន
មន្ទីរកសិកម្មខេត្ត រួមទាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងក្រុមការងារ បានចុះទៅដល់តំបន់បឹងអភិរក្ស (បឹងប្រា)
ដើម្បីចុះបង្ក្រាបបទល្មើសនេសាទជាក់
ស្ដែងដែលស្ថិតនៅក្នុងឃុំពាមឆ្កោក
ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។
ក្នុងនោះដែរ លោកជា សុខរិទ្ធ នាយករងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យ
ដឹងថា ប្រតិបត្តិការខាងលើនេះ គឺចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងតំបន់អភិរក្ស (បឹងប្រា) ។
ក្នុងនោះដែរ ក៏បានអញ្ជើញបងប្អូន
ប្រជានេសាទសហគមន៍នេសាទ ពិសេសក៏បានផ្សព្វផ្សាយនិងអប់រំដល់ពួកគាត់ដែលជាអ្នក ប្រព្រឹត្តបទល្មើសនេសាទផ្ទាល់ដោយបានប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ បទល្មើសផ្សេងៗទៀតដូចជា៖ ការដាក់របាំងស្បៃមុងកាត់ព្រែក នៅក្នុងបឹងអភិរក្ស មកធ្វើកិច្ចសន្យាដោយឲ្យបញ្ឈប់សកម្មភាពនេសាទខុសច្បាប់ចាប់ពីពេលនេះតទៅ។
បន្ទាប់ពីលោក ពេជ្រ កែវមុន្នី អភិបាល
រងខេត្ត ក៏បានចុះពិនិត្យទៅលើឧបករណ៍នេសាទល្មើសច្បាប់ នៅត្រង់ចំណុចព្រែកសំពៅរពាក់ ដែលកម្លាំងជំនាញ បានបំផ្លាញចោលរួចហើយនោះនិងបានដាក់វិធានការមួយចំនួនដល់ប្រជានេសាទ និងប្រជាសហគមន៍នេសាទ ធ្វើយ៉ាងណារួមគ្នាថែរក្សា អភិរក្ស ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនេសាទ ដែលកើតមាននៅក្នុងតំបន់អភិរក្ស ក៏ដូចជានៅកន្លែងដទៃទៀតផងដែរ។
ដោយយោងតាមការពិនិត្យជាក់ស្ដែង
នៅតំបន់ខាងលើនោះគឺមានបទល្មើសនេសាទទ្រង់ទ្រាយធំ កំពុងធ្វើសកម្មភាពនៅក្នុងតំបន់អភិរក្សពូជត្រីដ៏សំខាន់មួយនេះពិតប្រាកដមែន ដោយជនខិលខូចមួយចំនួន បានប្រើឧបករណ៍នេសាទខុសច្បាប់ធ្វើសកម្មភាពដាក់ស្ទាក់ចាប់
ត្រីរាប់សិបកន្លែងនៅពាសពេញក្នុងបឹងអភិរក្សពូជត្រីមួយនេះ ដែលខុសពីច្បាប់ស្ដីពីជលផល មិនតែប៉ុណ្ណោះពួកគេបាននិងកំពុងតែអនុវត្ត ផ្ទុយពីបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលផងដែរ៕
សុខ គឹមសៀន









































