កំពង់ឆ្នាំង គ្រោះថ្នាក់ចរាចរណ៍ថ្មីមួយ
ទៀតបានកើតឡើងលើផ្លូវខ្វែងទិស ជាចំណុចផ្លូវប្រសប់ រវាងផ្លូវជាតិលេខ ៥
ជាផ្លូវវាងក្រុង និងផ្លូវជាតិលេខ ៥៣
នៅចំណុចភូមិត្រោកលិច ឃុំស្រែថ្មី ស្រុករលាប្អៀរ បណ្ដាលឱ្យរថយន្ត២គ្រឿងបានបុកគ្នា និងខូចខាតយ៉ាងដំណំ និងមនុស្ស
ម្នាក់បានរងរបួសធ្ងន់។
ហេតុការខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៦និង១០ នាទីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ ២០២៣។
យោងតាមរបាយការណ៍របស់នគរបាលមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿង ម៉ាក់ ម៉ុងហ្គោពណ៌ស ជារថយន្តប្រភេទឃ្លុប ពាក់ស្លាកលេខ ក្រហម At22 .21079 បើកបរដោយឈ្មោះកន ប៉ាវ ភេទប្រុសអាយុ 27 ឆ្នាំមានទីលំនៅភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ក្នុងដំណើរពីត្បូង ទៅជើង តាមបណ្ដោយផ្លូវជាតិលេខ ៥ ជាផ្លូវវាងក្រុងកំពង់ឆ្នាំង លុះមកដល់ចំនុចកើតហេតុ ជាផ្លូវប្រសប់ខ្វែងទិសជាមួយផ្លូវជាតិលេខ៥៣ ក៍បានបុកជាមួយ រថយន្តមួយគ្រឿង ម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ
2 BD.49.35
បើកឈ្មោះទិន ចំរើន ភេទប្រុសអាយុ29 ឆ្នាំមានទីលំនៅភូមិ
តាវ៉ាក ឃុំព្រៃមូល ស្រុករលាប្អៀរ ក្នុងដំណើរពីកើតទៅលិច បណ្ដាលឱ្យខូច
ខាតរថយន្តព្រុសខូចខាតយ៉ាងដំណំ និងបានរងរបួសអ្នកបើកបររថយន្តម្នាក់ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
សូមរំលឹកដែលថាផ្លូវវាងក្រុងចំណុចផ្លូវប្រសប់រវាងផ្លូវជាតិលេខ ៥៣តែងតែ
បង្កគ្រោះថ្នាក់ជាញឹកញាប់ បើទោះបី
មន្ត្រីជំនាញ អះអាងថា៖ បានធ្វើត្រឹមត្រូវតាមស្តង់ដា អស់ហើយ កត្តាគ្រោះថ្នាក់កើតឡើងដោយសារការបើកបរទ្វេសប្រហែស មិនគោរពគ្នាទៅវិញទៅមក ។
ប៉ុន្តែប្រជាពលរដ្ឋមួយភាគនៅតែអះអាងថា ប្រសិនគ្មានការកែប្រែនៅចំណុចនោះទេគ្រោះថ្នាក់នៅតែបន្តកើតឡើង គួបផ្សំ និងចំណុចនោះបច្ចុប្បន្នពុំមានភ្លើងអំពូលបំភ្លឺផងនោះ៕ សុខ គឹមសៀន










































