បងប្អូនប្រជាពលរដ្ឋ សង្កាត់កំពង់ឆ្នាំង សាទរលើយន្តការដោះស្រាយសារទុក្ខនៃគម្រោងសាងសង់ប្រព័ន្ឋលូ នំនប់ការពារទឹកជំនន់ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកក ខ្វក់ នៅក្នុងក្រុងកំពង់ឆ្នាំង

0

កំពង់ឆ្នាំង ប្រជាពលរដ្ឋក្នុងសង្កាត់កំពង់ឆ្នាំង ដែលជាសង្កាត់មួយ ក្នុង

ចំណោមសង្កាត់ទាំងបួនក្នុងក្រុងកំពង់
ឆ្នាំង មានកី្តសោមនស្សរីករាយ ព្រោះ
បានទទួលគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ដែលអនុវត្តដោយ ធនាគារអភិវឌ្ឍន៍ adb ។

កិច្ចប្រជុំបកស្រាយការប៉ះពាល់នេះ បានធ្វើឡើង នៅបរិវេណវត្តធម្មយុត្តិ  ក្នុងភូមិធម្មយុត្តិ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងនា ព្រឹកថ្ងៃទី ៩ ខែមីនាឆ្នាំ 2023 ដោយ
មានការចូលរួមពីមន្ទីរក្រសួង ក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន ផងដែរ។

លោក វឿន មីនា តំណាង ក្រុមហ៊ុន ហេងសម្បត្តិ ដែលទទួលការងារអនុវត្តគម្រោង បានបញ្ជាក់ជូនប្រជាពលរដ្ឋថា ក្រុមហ៊ុនបានទទួលការងារសាងសង់ ក្នុងគម្រោង រំដោះទឹកកខ្វក់ ដើម្បីសំអាតចម្រោះ ឱ្យស្អាត មុនពេលត្រឡប់យកទៅប្រើប្រាស់ ឬមុនពេលទម្លាក់ចូលទន្លេវិញ ដែលនឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី ១០ ខែមីនា នេះតទៅ ដោយធ្វើជាជំហាន ៗតាមផ្លូវក្នុងសង្កាត់កំពង់ឆ្នាំង ដែលត្រូវជីកប្រឡាយរំដោះទឹកចំនួន ៤ ខ្សែ ក្នុងនោះមាន៖ ក្នុងភូមិកណ្តាល ភូមិដំណាក់ពពូល ភូមិឡទឹកត្រី និងភូមិស្រែព្រីង។

គម្រោងខាងលើនេះ ត្រូវអនុវត្តមុនគេ
គឺ សង្កាត់កំពង់ឆ្នាំង រួចទើបបន្តទៅធ្វើ សង្កាត់៣ទៀតមានសង្កាត់ប្អេរ សង្កាត់ខ្សាម និងសង្កាត់ផ្សារឆ្នាំង។

ក្នុងគម្រោងកែ លម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបដែលនឹងអនុវត្តនេះ គឺត្រូវធ្វើលូរំដោះទឹកកខ្វក់ចេញពីតាមផ្ទះបងប្អូនប្រជាពលរដ្ឋ ចូលក្នុងលូ ដែលបានរៀបចំដើម្បីទម្លាក់ចូលទៅក្នុងអាងចម្រោះ សង្ឃឹមថាសង្កាត់កំពង់ឆ្នាំង ក៏ដូចជាក្រុងកំពង់ឆ្នាំងទាំងមូល លែងមានទឹកកខ្វក់ មានទឹកដក់ភក់ជ្រាំទៀតហើយ ។

ចំណែកប្រជាពលរដ្ឋតាមខ្នងផ្ទះអាចទម្លាក់ទឹកដែលខ្លួនបានប្រើប្រាស់ តាមផ្ទះរបស់ខ្លួនចូលទៅក្នុងប្រព័ន្ធលូចម្រោះបាន ដោយមិនលំបាកដូចមុនទៀតឡើយអ្វីដែល រាជរដ្ឋាភិបាលចង់បានគឺធ្វើឲ្យក្រុងកំពង់ឆ្នាំង ក៍ដូចជាខេត្តជុំវិញបឹងទន្លេសាប  មានសោភណ្ឌភាពល្អ បរិស្ថានល្អ ប្រជាពលរដ្ឋមានសុខភាព និង អនាម័យល្អ ដោយឡែកចំពោះផលប៉ះពាល់ក្នុងសង្កាត់កំពង់ឆ្នាំង ទាំងមូលគឺមានតែដើមឈើ ចំនួន៣
ដើមប៉ុណ្ណោះដែលបានប៉ះពាល់ ចំណែក ប្រជាពលរដ្ឋរស់តាមដងផ្លូវមានផលប៉ះ
ពាល់ដីចំណីផ្លូវបន្តិចបន្តួច ដូចជាតយ៉ាប របងគឺខាងក្រុមហ៊ុនមិនប៉ះពាល់ឡើយ ។

នៅក្នុងឱកាសនោះ ប្រជាពលរដ្ឋជាច្រើននាក់បានឡើងចោទជាសំណួរពាក់ព័ន្ធនឹងបញ្ហា ការធ្វើលូរំដោះទឹកស្អាតពាក់ព័ន្ធនឹងប្រព័ន្ធលូមុខផ្ទះ សំយាផ្ទះ និងរបងជាប់
ផ្លូវជាដើមដែលបញ្ហានេះត្រូវបានខាងអាជ្ញាធរសង្កាត់កំពង់ឆ្នាំង ក៏ដូចជាខាងមន្ទីរសាធារណការបានសម្របសម្រួលនិងពន្យល់ធ្វើឲ្យពួកគាត់បានយល់និងរីករាយទទួលយកគ្រប់ៗគ្នា៕
សុខ គឹមសៀន