ខេត្តតាកែវ៖ អាគារស្នងការដ្ឋាននគរបាលខេត្តតាកែវសាងសង់សម្រេចបាន ៧០ភាគរយហើយដោយចំណាយថវិការ៧០ម៉ឺនដុល្លា។
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី ៩ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមដំណើរដោយលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ជាក្រុមការងារ និងភាគីតំណាងក្រុមហ៊ុនម៉ៅការលើការសាងសង់ អញ្ជើញចុះត្រួតពិនិត្យជាក់ស្តែង មើលសកម្មភាពជាងកំពុងសាងសង់អគាររដ្ឋបាលថ្មីកម្ពស់ ៣ជាន់មានទំហំបណ្តោយ ៣៣ម៉ែត្រ នឹងទទឹង ៣០ម៉ែត្រ មានចំនួន ២៥បន្ទប់ដែលជាអំណោយដ៏ថ្លៃថ្លារបស់
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងមានការចូលរួមពីឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងសប្បុរសជនក្នុងខេត្ត ក្រៅខេត្ត ដែលគ្រោងនឹងចំណាយថវិកាសាងសង់សរុបជាង ៧០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមការបញ្ជាក់ពីតំណាងក្រុមហ៊ុនបានឲ្យដឹងទៀតថាចាប់តាំងពីការកសាងមកដល់ពេលនេះមានរយៈពេលចំនួន ៦ខែ ៩ថ្ងៃ និងសម្រេចបានជាលទ្ធផលផ្នែកគ្រឿងបង្គំប្រមាណជា៧០%(ចិតសិបភាគរយហើយ) និងសម្រេចការសាងសង់ជាស្ថាពរឲ្យបានមុនខែឧសភា ឆ្នាំ២០២៣នាពេលខាងមុខនេះផងដែរ៕











































