កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកឱ្យមន្ត្រីធ្វើ ការប្រកបដោយភាពទទួលខុសត្រូវ ចំពោះការអនុវត្តមុខងាររបស់ខ្លួន ការថ្លែងបែបនេះក្នុងកិច្ចប្រជុំ សាមញ្ញលើកទី៤៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាំព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីទីចាត់ការ ផែនការ និងវិនិយោគ និងមន្ត្រីសុខាភិបាល ចំនួន២០រូប ដែលត្រូវបានតំឡើងតួនាទីថ្មី ត្រូវខិតខំ ប្រឹងប្រែងធ្វើការងារឱ្យបានល្អ សម្រេចឱ្យបានតាមការសំណូមពរ និងការជឿទុកចិត្តពីថ្នាក់ដឹកនាំ ពោលគឺត្រូវខិតខំធ្វើយ៉ាងណា ឱ្យក្លាយទៅជាស្ថាប័ន ដែលមានភាពរឹងមាំ និងមានការជឿជាក់ពី សំណាក់ប្រជាពលរដ្ឋ ។
ក្នុងនោះឯកឧត្ដមអភិបាលខេត្ត បានសង្កត់ធ្ងន់ ៣ចំណុចគឺ ១-ត្រូវខិតខំបម្រើសេវាឱ្យបានល្អ ជូនប្រជាពលរដ្ឋ ទាំងសេវារដ្ឋបាល និង សេវាសាធារណៈ ២-ត្រូវពង្រឹងឥរិយាបថ ឱ្យបានល្អ ឱ្យសាកសមជាមន្ត្រីផ្តល់សេវា ៣-ត្រូវខិតខំ ដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងអង្គភាព ក៏ដូចជានៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្កី ព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សា រួមមាន៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និង លើកទិសដៅការងារប្រចាំខែមីនា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត។
៣-ពិនិត្យពិភាក្សា និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីការបិទចំណូល ចំណាយថវិកា និង ការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល ចំណាយថវិកា របស់រដ្ឋបាលខេត្ត សម្រាប់ការ គ្រប់គ្រងឆ្នាំ២០២២។
៤–ពិនិត្យពិភាក្សា និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្តីពីការកែសម្រួលប្រការ១ នៃសេចក្តីសម្រេចលេខ៨៥/២០ ស.ស.រ ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ និងប្រការ៣ ថ្មី នៃសេចក្តី សម្រេចលេខ១០៥/២០ ស.ស.រ ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ស្តីពីការបង្កើតគណៈកម្មាធិការរៀប ចំដែនដី និងនគររូបនីយកម្មខេត្តកំកំពង់ចាម ៕







































