កំពង់ឆ្នាំង: ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៣ នេះបានអញ្ជើញអមដំណើរ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចុះ ពិនិត្យទីតាំងសាងសង់កំពង់ផែពហុបំណង និង មណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ឲ្យមានការអញ្ជើញចូលរួមពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អ្នកឧកញ៉ា ទ្រី ភាព ឯកឧត្តម អស់លោក លោកស្រី ជាច្រើនរូប។
យោងលិខិតទីស្ដីការគណៈរដ្ឋមន្ត្រីលេខ ៥៩ សជណ ,អក ចុះថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ដោយយោងចំណាយឯកភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ទីស្ដីការគណៈរដ្ឋមន្ត្រី បានយល់ព្រមជាគោលការណ៍ជូនក្រុមហ៊ុន ខេ អិល ភី .ធីគ្រេនស្ក័រថេសិន (kLP.T
Transportation Co,Ltd) ធ្វើការវិនិយោគ កំពង់ផែពហុបំណង និងមណ្ឌលភ័ស្តុភារកម្មកំពង់ឆ្នាំង ដើម្បី
ជួយជំរុញការដឹកជញ្ជូនផ្លូវទឹក ជាពិសេស ជួយផ្ដល់ការងារ បង្កើនជីវភាព និងកាត់បន្ថយភាពក្រីក្រជូនប្រជាពល។
យោងលិខិតក្រសួងសាធារណការ និងដឹកជញ្ជូន លេខ : ០១ សក ខកល ចុះ ថ្ងៃទី ១០ ខែ មករា ឆ្នាំ២០២៣ សំណើ
សុំគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី
សម្តចតជោ វិនិយោគបង្កើតកំពង់ផែពហុបំណងនិងមណ្ឌល ភ័ស្តុភារកម្មកំពង់ឆ្នាំង លើទីតាំងដីដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនខេអិលភី.ធីគ្រេនស្ទ័រថេសិន (KLR.T Transportation Co., Ltd) ដែលស្ថិតក្នុងភូមិកែងតាសុខ ឃុំកំពង់
ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយយោងសំណើររបស់ក្រុមហ៊ុន លិខិតលេខ០០៤/២២៧.ស.ស ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ របស់ក្រុម
ហ៊ុន ខេអិលភី.ធី ត្រេនស្ទ័រថេសិន៕
សុខ គឹមសៀន











































