ខេត្តកំពង់ឆ្នាំង:នៅថ្ងៃទី១០ ខែមីនាឆ្នាំ២០២៣ បុរសជាសមាជិកក្រុមប្រឹក្សាឃុំតាំងក្រសាំង អាយុ ៧២ ឆ្នាំម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅក្នុងលំនៅឋានដោយសារមា នវិបត្តិផ្លូវចិត្តជំពាក់លុយគេច្រើន។
ហេតុការណ៍ខាងលើនេះបានកើត ឡើងនៅក្នុងភូមិតាំង ក្រសាំង ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
អធិការនគបាលស្រុកទឹកផុសលោកវរ:សេនីយ៍ឯក ខែម វិបុល បានអោយដឹង នៅរសៀលថ្ងៃទី១០ ខែមីនានេះថាបុរសដែលធ្វើអត្តឃាតសម្លាប់ខ្លួនឯងមាន ឈ្មោះលោក ជៀម សារ៉េត អាយុ ៧២ ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំតាំងក្រសាំង រស់នៅក្នុងភូមិតាំងក្រ សាំង ឃុំតាំង
ក្រសាំង
ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ជាសមាជិកក្រុមប្រឹក្សាឃុំតាំងក្រសាំង ។
អធិការនគរបាលស្រុកទឹកផុសបានបញ្ជាក់ឲ្យដឹងទៀតថាលទ្ធផលនៃការស៊ើបអង្កេតស្រាវ ជ្រាវរបស់ក្រុមសមត្ថកិច្ចបានហើយដឹងថា កាលពីបីថ្ងៃមុនជនដែលធ្វើអត្តឃាតខាងលើបានយកម៉ូតូដែលខ្លួនជិះផ្ទាល់ខ្លួនទៅលក់ហើយបានប្រាប់កូនថាម៉ូតូគាត់បាត់ហើយ។
មុនពេលធ្វើអត្តឃាតពីរ បីថ្ងៃមុននេះ គាត់បានដើរខ្ចីលុយពីអ្នកស្រុកក្នុងភូមិជាច្រើនឪនាក់ តែខ្ចីអត់បាន ព្រោះតែជំពាក់លុយគេច្រើន (មានស្រីច្រើន) ទើបកើតមានវិបត្តិផ្លូវចិត្ត។
នៅយប់ថ្ងៃកើតហេតុមុនម៉ោង១ រំលង
អាធ្រាតគាត់នៅនិយាយទូរសព្ទជា មួយគេនៅឡើយនៅចន្លោះម៉ោង ១ រំលងអធ្រាតទៅម៉ោង ៤ ទៀបភ្លឺ ទើបគាត់សម្លាប់ខ្លួនគាត់ដោយយកខ្សែលីឡុង ពណ៌សក្រហមចងកនិងដែកធ្នឹមក្នុងរោងទាមល ក់ដូរមុខផ្ទះ ជាកន្លែងដែលគាត់សម្រាក។
លុះដល់ម៉ោង ៤ទៀបភ្លឺ ទើបកូនចៅនៅក្នុងផ្ទះមកបើកទ្វារទាមលក់ដូរទើប
ដឹង ហើយក៏បានរាយ ការណ៍ករណីនេះជូនសមត្ថកិច្ចនគរបាលមូលដ្ឋានភ្លាៗតែម្តង។
ការសន្និដ្ឋានរបស់សមត្ថកិច្ចនគរបាលមូលដ្ឋាននិងស្រុកគឺ អត្តឃាតជនកើតមានវិបត្តិផ្លូវចិត្តទើបសម្រេចចិត្ត
ធ្វើអត្តឃាតចងករសម្លាប់ខ្លួនឯងតែម្តង។
បច្ចុប្បន្នសពអត្តឃាតជន ត្រូវបានសមត្ថកិច្ចបានធ្វើកំណាត់ហេតុប្រគល់
ជូនក្រុមគ្រួសារសពទទួលយកទៅធ្វើបុណ្យទានទៅតាមប្រពៃណីផងដែរ៕សុខ គឹមសៀន







































