ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី 10 ខែមីនាឆ្នាំ 2023 នេះ សម្ដេចព្រះមហាសង្ឃរាជ ធិបតី កិតិ្តឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេច ព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា៖
“សាមគ្គីរស់ បែកបាក់សាមគ្គីគឺស្លាប់” ហេតុនេះសូមព្រះភិក្ខុសង្ឃគ្រប់ព្រះអង្គនិង ពុទ្ឋបរិស័ទទាំងអស់ រួបរួមសាមគ្គីគ្នា ដើម្បីកសាងវិស័យព្រះពុទ្ធសាសនាឲ្យកាន់រីកចម្រើនរុងរឿង តទៅមុខជានិច្ចនិរន្តន៍ មានព្រះរាជបន្ទូលបែបនេះនៅក្នុងពិធី
បុណ្យឆ្លងសមិទ្ឋិផលនានា កាត់ខ្សែបូ និងស្រោចស្រព សុគន្ធវារី ដល់ព្រះគ្រូចៅ
អធិការវត្តពេញសិទ្ឋវត្តទេពធីតារាម ហៅវត្តយាយទេព ។
ព្រះរាជបន្ទូលព្រះអង្គបានបន្តថា៖ សូមព្រះភិក្ខុសង្ឃទាំងអស់ កាន់ធម្មវិន័យជាព្រះសង្ឃឱ្យបានល្អដើ ម្បីពុទ្ធបរិស័ទមានជំនឿគោរពប្រតិបត្តិ ព្រះពុទ្ធសាសនាដែលជាសាសនារបស់ជាតិ យើងនិងសូម ព្រះគ្រូ ចៅអធិការ គ្រប់វត្តសូមយកព្រះ ទ័យទុកដាក់កសាងសមិទ្ធផលនា នា នៅក្នុងវត្តអារាមឲ្យមានការរីក ចម្រើន
លើគ្រប់វិស័យដើម្បីលើក ស្ទួយព្រះពុទ្ធសាសនាឲ្យបានរីក ចម្រើនថ្កុំថ្កើងរុងរឿងតរាងទៅ។
ក្នុងឱកាសនោះ លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាន៍ថាៈសន្តិភាពដែលយើងមានមកដល់ពេលនេះ គឺ៤៤ឆ្នាំហើយ សន្តិភាពគឺបានមកដោយលំបាកខ្លាំងណាស់ មិនរកបានដោយងាយៗនោះទេ ហេតុដូច្នេះ យើងទាំងអស់គ្នា ត្រូវរួមគ្នាថែរក្សាឲ្យបាន ព្រោះបើគ្មានសន្តិភាពទេយើងមិនអាចធ្វើអ្វីបានឡើយ។
ជាក់ស្ដែងថ្ងៃនេះយើងកំពុងធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅសមិទ្ធិផលនានា ក្នុងវត្ត ក៏ដូចជា ប្រកាសព្រះគ្រូ
ចៅអធិការ ទេពធីតារាមថ្មី ផងដែរ ហើយប្រសិនបើយើងគ្មានសន្តិភាពទេយើងមិនមកជួបមុខគ្នានៅទីនេះបានដែរ នេះគ្រាន់តែជាជ្រុងមួយប៉ុណ្ណោះ សម្រាប់កម្ពុជាដែល កំពុងតែមានការអភិវឌ្ឍន៍និងរីកចំរើនគ្រប់ទីកន្លែង គឺដោយសារគុណសន្តិភាពដែរ។
នៅសល់តែប៉ុន្មានខែខាងមុខយើង បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ គឺ
នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣
ខាងមុខនេះ ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួនដែលខ្លួនពេញចិត្ត ឱ្យបានគ្រប់ៗគ្នា។ ដោយឡែកសម្រាប់ក្រុងកំពង់ឆ្នាំង យើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាសំអាតទីក្រុង ដោយចាប់ផ្តើមពីខ្លួនយើងម្នាក់ឡើងទៅ ដើម្បី
ឲ្យទីក្រុងរបស់យើងសក្តិសម ទទួលបានចំណាត់ថ្នាក់ជា ទីក្រុងស្អាត បរិស្ថានល្អ សោភ័ណ្ឌភាពនិង អនាម័យល្អ សម្រាប់ វត្តទេពធីតារាម ហៅវត្តយាយទេព ដែលយើងកំពុងធ្វើពិធីនៅថ្ងៃនេះ ក៏នឹងត្រូវដាក់ទៅជាតំបន់ទេសចរណ៍សម្រាប់ភ្ញៀវមក
លេងកម្សាន្ត និងបន់ស្រន់ទៅតាមអប៉ីយ៍ជំនឿផងដែរ ព្រោះ វត្តនេះកំពុងត្រូវបានកសាងកែលំអរថ្មីជាច្រើនកន្លែង តាំងពីព្រះគ្រួចៅអធិការ នៅស្តីទីនៅឡើយ ហើយពេលនេះ ត្រូវបានប្រកាសពេញជាចៅអធិការវត្តថ្មី សង្ឃឹមថា៖វត្តមួយនេះ
នឹងក្លាយជាវត្តគំរូ មានសោភ័ណ្ឌភាព និងបរិស្ថានល្អ និងចុងក្រោយសួមបងប្អូនអញ្ជើញទៅចាក់ថ្នាំវ៉ាក់សាំងបន្ថែមទៀតឱ្យបានគ្រប់គ្រប់គ្នា ព្រោះវ៉ាក់សាំងនៅមិនឆ្ងាយពីយើងឡើយ សូមកុំប្រហែស ។
សូមបញ្ជាក់ដែរថាក្នុងពិធីខាងលើនេះត្រូវបានប្រកាសតែងតាំង ព្រះវិមលញាណ ឆន ឆុង ឡើងងារជា ព្រះរាជាគណៈ ថ្នាក់កិតិ្តយស និងជាចៅអធិការពេញសិទ្ធិ វត្តទេពធីតារាមហៅវត្តយាយទេព។
ជាចុងបញ្ចប់សម្ដេចព្រះមហាសង្ឃរាជទេព វង្ស ក៏បានចែកអំណោយដល់លោកយាយជីតាជីនិងប្រជាពលរដ្ឋជួបការខ្វះខាតចំនួន 108 គ្រួសារដែលមានគ្រឿងឧបភោគបរិភោគនិងថវិការចំនួនមួយផងដែរ៕ សុខ គឹមសៀន







































