បើកផ្តល់របបគោលនយោបាយចំពោះជនពិការក្រីក្រតាមសហគមន៍ ចំនួន៤៩៨នាក់ក្នុងឃុំទាំង១៣នៃស្រុកមង្គលបូរី

0

បន្ទាយមានជ័យ៖. ពិធីបើកផ្តល់របបគោលនយោបាយចំពោះជនពិការក្រីក្រតាមសហគមន៍ចំនួន៤៩៨នាក់ក្នុងឃុំទាំង១៣នៃស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យថ្ងៃទី១០ខែមីនាឆ្នាំ២០២៣ធ្វើនៅហាងពិសារភោជន័ផ្សារបូរីជ័យ២ ចម្ការតាដោកឃុំឬស្សីក្រោកស្រុកមង្គលបូរី ។

លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យអោយដឹងថាៈ ចាប់តាំងពីឆ្នាំ២០២០ នាយកដ្ឋានសុខុមាលភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្មពិការភាព ដែលអាចប្រើប្រាស់បានទូលំទូលាយ ជាមួយវិស័យផ្សេងៗ និងបង្អុលក្ខណៈងាយស្រួលដល់ជនមានពិការភាពឲ្យទទួលបានអត្តសញ្ញាណប័ណ្ណ ពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋា។

ពោលគឺដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មានពិការភាព (DMIS) ក្នុងគោលបំណងៈ
១-រៀបចំទិន្នន័យអត្តសញ្ញាណកម្មពិការភាពដែលមានលក្ខណៈស្តង់ដាររួមមួយតាមប្រព័ន្ធបច្ចេកវិទ្យា ២-គ្រប់គ្រងព័ត៌មានពិការភាព សម្រាប់ជាមូលដ្ឋានកំណត់ក្រុមគោលដៅជនមានពិការភាព ។

លោកឃុន វុទ្ធី បានបន្តថា : ស្ថិតិជនមានពិការភាព ដែលបានមកធ្វើអត្តសញ្ញាណកម្មក្នុងខេត្តបន្ទាយមានជ័យ មានចំនួន ១៨,២១២នាក់ ស្រី ៨,៨៤៣នាក់ អាយុក្រោម ១៨ឆ្នាំ ចំនួន ១,០២៥នាក់ ស្រី ៤៥២នាក់ ។ អាយុ ១៨ឆ្នាំឡើង ចំនួន ១៧,១៨៧នាក់ ស្រី ៨,៣៩១នាក់។
១- ចំនួនជនពិការស្នើសុំពីឃុំ សង្កាត់ ១៥,៣៨៨នាក់ ។ចំនួនជនពិការពិនិត្យ និងបានបញ្ជូនពីមន្ទីរ ១៥,៣៣៨នាក់ ។
ចំនួនជនពិការដែលក្រសួងពិធី និងអនុម័ត ១៥,២៤៨នាក់ ចំនួនជនមានពិការភាពគិតតាមប្រភេទ រួមមានះ 1. ពិការកាយសម្បទា ចំនួន ៨,៩២២នាក់ .
២. /ពិការភាពមាន ១. ពីការសតិបញ្ញ
៣ ពិការផ្លូវចិត្ត ចំនួន ៨,៦៩៥នាក់ ចំនួន ១,០៤៧នាក់ ចំនួន ៥៥៩នាក់
៤ ពិការផ្សេងៗ ចំនួនជនមានពិកភាព គិតតាមកម្រិត រួមមានៈ ចំនួន ២,០៥៨នាក់ ។
ជនមានដី។ភាពកម្រិត ១. ជនមានពិការភាពកម្រិត២ ចំនួន ៣,៦០៤ នាក់. ចំនួន ៥,១៦៥នាក់។
ជនមានពិការភាពកម្រិត៣ ចំនួន ៩,៤៤៣នាក់ ។
ចំនួនជនមានពិកានាងមានប័ណ្ណក្រីក្រចំនួន ៣,៩២៦នាក់ ចំនួននេះមានពីការដែលគ្មានប័ណ្ណក្រីក្រចំនួន ១៤,២៨៦នាក់។

ដោយឡែកជនមានពិការភាពក្នុងស្រុកមង្គលបូរី មានចំនួន ៤,៣៨៥នាក់ ស្រី ២,២២៦នាក់ ។
ក្នុងនោះជនមានពិការភាពក្រីក្រនៅតាមសហគមន៍ស្រុកមង្គលបូរីដែលត្រូវទទួលរបបគោលនយោបាយ មានចំនួន ៤៩៨នាក់ ក្នុងឃុំទាំង ១៣ ឃុំ( ឃុំបត់ត្រង់ ចំណោម គោកបល្ល័ង្ក ឃុំគយម៉ែង អូរប្រាសាទ ភ្នំតូច រហាត់ទឹក ឫស្សីក្រោក សំបួរ សឿ ស្រះរាំង តាឡំ ) ។

ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍សូមសម្ដែងការកោតសរសើរដ៏ស្មោះនិងសូមអបអរសាទរចំពោះលទ្ធផលការងារ ដ៏ត្រចះត្រចង់ទាំងឡាយដែលមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ ដែលបានបង្កើត គណៈកម្មការគ្រប់គ្រងរបបគោលនយោបាយចំពោះជនពិការក្រីក្រតាមសហគមន៍ និងអនុគណៈកម្មការគ្រប់គ្រងរបប គោលនយោបាយចំពោះជនពិការក្រីក្រតាមសហគមន៍សម្រាប់ក្រុង ស្រុកទាំង៩ ក្នុងខេត្តបន្ទាយមានជ័យ ។

ឯកឧត្ដម អ៊ុំ រាត្រី បានបន្តថា : ជនមានពិការភាព ដែលត្រូវទទួលរបបគោលនយោបាយនៅ ស្រុកមង្គលបូរី នាពេលនេះមានចំនួន ៤៩៨ នាក់ ។
ក្នុងនោះដែរជនពិការក្រីក្រកំរិតធ្ងន់ចំនួនៈ ៣១៦នាក់ (ទទួលរបបគោល នយោបាយចំនួន១២ខែ), កំរិតមធ្យមចំនួន ១៨២នាក់ (ទទួលរបបគោលនយោបាយចំនួន ០៦ខែ) សរុបទឹកប្រាក់ បើកផ្តល់ជូនចំនួន ៩៧.៦៨០,០០០៛០០ (កៅសិបប្រាំពីរលានប្រាំមួយរយប៉ែតសិបពាន់ រៀលគត់)។

ក្នុងចំណោមជនមានពិការភាពទាំង ៤៩៨ នាក់នេះ មានប្រភេទពីការដូចជា៖ ពិការកាយសម្បទា ពិការ ញាណដឹង ពិការសតិបញ្ញា ពិការផ្លូវចិត្ត និងប្រភេទពីការផ្សេងៗទៀតដែលបានបាត់បង់ ឬខូចខាតសរីរាង្គ ណាមួយដែលនាំឲ្យមានលក្ខណៈមិនប្រក្រតី ដែលបណ្តាលឲ្យមានការរំខានដល់ជីវភាពរស់នៅ ឬសកម្មភាពនានា ប្រចាំថ្ងៃ ព្រមទាំងមានឱកាសតិចតួចក្នុងការរកប្រាក់ចំណូល។

នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៧៤បានចែងថា៖ រដ្ឋជួយឧបត្ថម្ភជនពិការ ដល់គ្រួសារយុទ្ធជន ដែលបានបូជាជីវិតដើម្បីប្រទេសជាតិ។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានដាក់ច នូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងមុំទី៣នៃមុំទាំងបួនបានចែងលំអិតអំពីការអភិវឌ្ឍប្រព័ន្ធគាំពារអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល ជនពិការដែលមានជាអាទិ៍៖-
ធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រជាតិគាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ ២០១១-២០១៥ ។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញអនុក្រឹត្យស្ដីពីរបបគោលនយោបាយចំពោះជនពិការក្រីកនៅ តាមសហគមន៍ ៕ដោយ៖ ឃិន គន្ធា