ខេត្តព្រះសីហនុ៖គិតមកដល់ រសៀលថ្ងៃទី១០ ខែ មិនា ឆ្នាំ ២០២៣ នេះក្រុមសង្រ្គោះរបស់លោកលោកឧកញ៉ា ទៀ វិចិត្រ នៅតែបន្ត ស្វែងរកជនរងគ្រោះដែលបានធ្លាក់ចូលក្នុងសមុទ្រ ដោយបានប្រើប្រាស់ អូប័រចំនួន១គ្រឿង និងម៉ូតូទឹក ចំនួន៧គ្រឿងរូមនិងក្រុមអ្នកជំនាញមុជទឹកងដែរ។
លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនមូលដ្ឋានភ្នាក់ ងារដឹកជញ្ជូន ទេសច រណ៍ជលយានខេត្តព្រះសីហនុ បានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ម ញេះ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករលើកទំនិញ បានធ្លាក់ចូលក្នុងសមុទ្រ តាំងពីយប់ថ្ងៃទី០៩ខែមិនា ឆ្នាំ ២០២៣ នៅត្រង់ចំណុច តំបន់ទំនប់រលក ក្រុងព្រះសីហនុ។ ឳពុកជនរងគ្រោះ និងក្រុមគ្រូសារ ក្រោយកើតហេតុបានស្នើសុំជំនួយ ពីលោកឧកញ៉ា ដើម្បីស្វែងរកជនរងគ្រោះ ។លោក ឧកញ៉ា ទៀ វិចិត្រ ភ្លាមៗក៏បានបានបញ្ជូនអូប័រចំនួន ១គ្រឿង និងម៉ូតូទឹក ចំនួន៧គ្រឿងរួមនិងអ្នកជំនាញមុជទឹកផងដែរ។
ជាមួយគ្នានេះដែរ លោកឧកញ៉ា ក៏បានអំពាវនាវ បើបងប្អូនប្រជានេសាទក្នុងសមុទ្រ ក្នុងករណីប្រទះ ឃើញ ជនរងគ្រោះនៅចំណុចណាមួយ សូមជួយរាយការណ៍មកក្រុមសង្គ្រោះរបស់ក្រុមហ៊ុនលោកឧកញ៉ា តាមលេខទូរសព្ទ័ 012 964 893 ៕(នាគសមុទ្រ)