ក្រុមការងារចម្រុះខេត្តព្រះសីហនុចុះពិនិត្យទីតាំងស្នើសុំសាងសង់កន្លែងជួសជុលទូកកាណូត នៅស្រុកស្ទឹងហាវ

0

ខេត្តព្រះសីហនុ៖ក្រុមមន្រ្តីជំនាញចម្រុះរបស់រដ្ឋបាលខេត្តព្រះសីហនុដឹកនាំដោយ លោក ឡុង ឌីម៉ង់ អភិបាល រងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១០ខែ​មិនា ឆ្នាំ ២០២៣បានចុះពិនិត្យជាក់ស្តែងទីតាំងស្នើសុំសាងសង់អភិវឌ្ឍន៍ អ៊ូទូក (កន្លែង ជួសជុលទូកកា ណូត គ្រប់ប្រភេទ)មួយកន្លែងនៅឃុំកំពេញ ស្រុកស្ទឹងហាវ។

ពាក់ព័ន្ធទីតាំងដែលស្នើរសុំ ជួសជុលទូកកាណូតខាងលើនេះ បងប្អូនប្រជានេសាទជា ច្រើនបានលើក ឡើងដោយបញ្ជាក់ថា ទីតាំងដីខាងលើជាគឺទីតាំងចាស់ ដែលពីមុនមកធ្លាប់ជាកន្លែង ជួស ជុលទូកនិងកាណូត គ្រប់ប្រេទ តែត្រូវបានគេបោះបង់ចោលអស់ រយៈពេលជាច្រើនឆ្នាំ​មកហើយ ។ជាមួយនិងគម្រោង សាងសង់ អភិវឌ្ឍន៍អ៊ូទូកនិងកន្លែងជួសជុលទូកកាណូតគ្រប់ប្រភេទឡើងវិញខាងលើនេះបងប្អូនប្រជានេសាទរស់នៅក្នុងស្រុកស្ទឹងហាវភាគ ច្រើនបានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ដោយពួកគេបានលើកឡើងថាប្រជាពលរដ្ឋ រស់នៅ ក្នុងស្រុកស្ទឹងហាវ ប្រមាណ៤០ទៅ៥០ភាគរយមានមុខរបរជាអ្នកនេសាទនិងទូកដឹកទំនិញធំៗដូចនេះ បើមានការសាងសង់កន្លែងជួសជុលទូកនៅទីនេះឡើងវិញដែលអាច​ជួសជុលទាំងទូកតូចទាំងទូកធំបាន វាជា រឿងល្អបំផុតហើយពីព្រោះថានៅតំបន់ស្រុកស្ទឹងហាវនេះមិនមានអ៊ួទូកណាដែល អាច ជួសជុលទូក ធំៗនោះ ទេដោយកន្លងមកទូកធំៗត្រូវបានគេដឹកទៅជួសជុលនៅប្រទេសថៃគឺត្រូវចំណាយពេលវេលានិងថវិការ ច្រើន ណាស់ សរុបសេចក្តីមកបើគម្រោងសាងសង់កន្លែងជួសជុលទូកកាណូតគ្រប់ប្រភេទចាប់ផ្តើមធ្វើការសាងសង់ កាន់តែឆាប់រិតតែល្អពួកគាត់សូមគាំទ្រ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ ថា ថ្ងៃនេះក្រុមការងារចុះមក ពិនិត្យ ជាក់ស្ដែងនិងជជែកគ្នាផ្ទៃក្នុងថាតើគម្រោងផែទីតាំងស្ថាបនាអ៊ូទូកកាណូតនេះតាមផ្លូវច្បាប់អាជ្ញាធរត្រូវរៀបចំបែបណា? ហើយបើគាំទ្រត្រូវអនុវត្តឲ្យស្របច្បាប់តាមរបៀបណា? ដើម្បីពាក់ព័ន្ធទៅនឹងបញ្ហាអេកូឡូស៊ីសមុទ្រ ផលប៉ះពាល់បរិស្ថានជាដើម។

លោក ឡុង ឌីម៉ង់ មានប្រសាសន៍បញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុគាំទ្រគម្រោងនេះ ដើម្បី ជួយពល រដ្ឋអ្នកនេសាទមានកន្លែងអ៊ូទូកសម្រាប់ក្នុងការជួសជុលថែទាំទូកកាណូត(ជលយាន)គ្រប់ប្រភេទនៅក្នុងស្រុកមិនពិបាកយកទៅជួសជុលនៅប្រទេសជិតខាងដែលធ្វើឲ្យបាត់ចំណូលនៅក្នុងប្រទេសរបស់យើង។ពីព្រោះបើកម្ពុជាមានទីតាំងសក្តានុពលក្នុងភូមិសាស្ត្រ និងមានបច្ចេកវិទ្យាជំនាញក្នុង ការជួសជុលថែ ទាំច្បាស់លាស់គឺជាការ ប្រសើរបំផុត។ជាមួយនិងការគាំទ្រពីបងប្អូនប្រជានេសាទដែលមានទូកកាណូតឲ្យមានការសាងសង់អ៊ូទូកនៅទី តាំងនេះអាជ្ញាធរនិងជំរុញទៅដល់អ្នកវិនិយោគសាងសង់ផែអ៊ូទូកកាណូតនេះបន្ថែមទៀត។ដូចនេះការចុះមកពិនិត្យទីតាំងខាងលើក្រុមការងារនឹងយកសំណើជូនទៅឯកឧត្តមអភិបាលខេត្តព្រះសីហនុដើម្បីពិនិត្យនិងដោះស្រាយបន្ត៕

(នាគសមុទ្រ)