អភិបាលស្រុកស្ទោង បានអំពាវនាវដល់សប្បុរសជនត្រូវចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន

0

(កំពង់ធំ÷ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញ ចុះសួរសុខទុក្ខនិងចែកអំណោយដល់គ្រួសារដែលងាយរងហានិភ័យចំនួន១០គ្រួសារ នៅឃុំរុងរឿង និងឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋរបស់ខ្លួនក្នុងឱកាសនេះ លោកអភិបាលស្រុកស្ទោង បានអំពាវនាវដល់សប្បុរសជនត្រូវចូលរួមជាមួយអាជ្ញាធរមូលដ្ឋានក្នុងការលើកកម្ពស់សុខុមាលភាពពលរដ្ឋក្នុងមូលដ្ឋាន លោកសាយ គឹមឡម បានបញ្ជាក់បន្ថែមថា ការរួបរួមសាមគ្គីគ្នា សហការគ្នា រវាងអាជ្ញាធរនិងសប្បុរសជន ពិតជាមានសក្តានុពលក្នុងការ អភិវឌ្ឍន៍មូលដ្ឋាន ការជួយសង្គ្រោះ និងសុខសុវត្ថិភាពជាដើម។

ជាមួយគ្នានេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ក៏បានណែនាំដល់រដ្ឋបាលឃុំរុងរឿង និងឃុំ ព្រះដំរី ត្រូវបង្កើនការយកចិត្តទុកដាក់ដល់សុខុមាលភាព សុវត្ថិភាព បងប្អូនប្រជាពលរដ្ឋ ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះ ផ្តល់ស្បៀងហើយត្រូវឆ្លើយតបទៅនឹងតម្រូវការនិងផ្តល់សេវាជូនពួកគាត់ឱ្យបានទាន់ពេលវេលា។

គួរបញ្ជាក់ថា អំណោយទាំងនេះជាកាឧបត្ថម្ភផ្ទាល់របស់លោក សាយ គឹមឡម និងគ្លីនីក creat smile ដែលក្នុងឃុំព្រះដំរីទទួលបាន០៥គ្រូសារ និងឃុំរុងរឿង ០៥គ្រួសារ ហើយ១គ្រួសារៗ ទទួលបានអង្ករ២៥គីឡូ
ក្រាម មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអីវ០១យួរ ប៊ីចេង១គីឡូក្រាម ស្ករស០១គីឡូក្រាមផងដែរ។