(អន្លង់វែង)៖ នៅថ្ងៃ១១ ខែមីនា ឆ្នាំ២០២៣ កងការពារព្រំដែនគោកលេខ ៤០៣ យោធភូមិភាគទី ៤ បានបន្តចាត់តាំងកម្លាំងដើរល្បាតសហការត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវគ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ដើម្បីតាមដានសភាពការណ៍ និងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់បទល្មើសផ្សេងៗ ស្ថិតក្នុងភូមិសាស្ត្រដែលទទួលខុសត្រូវ ។
លោកមេបញ្ជាការ បានមានប្រសាសន៍ថា ការដឹកនាំកម្លាំងចុះពិនិត្យតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃនេះ គឺអនុវត្តតាមបទបញ្ជា របស់ថ្នាក់លើ ដើម្បីពង្រឹងដល់កងកម្លាំងជាប្រចាំការ ។
លោកមេបញ្ជាការកងការព្រំដែនលេខ៤០៣ បានដាក់បញ្ជាយ៉ាងតឹងរឹងឱ្យកម្លាំង សហការគ្នាឱ្យបានល្អថែមទៀត ជាមួយកម្លាំងប្រចាំការនិមួយៗ ដើម្បីរក្សាសុខសន្តិភាពស្ថេរភាពជូនប្រជាពលរដ្ឋ និងទប់ស្កាត់រាល់សកម្ម ភាពបទល្មើសឆ្លងដែនខុសច្បាប់។ដោយ៖ភ្នំដងរែក







































