អភិបាលខេត្តបន្ទាយមានជ័យគ្រោងសង់សំណង់ស្នាក់ទឹក ស្ទឹងមង្គលបូរី ដើម្បីទុកអោយពលរដ្ឋប្រើប្រាស់នារដូវប្រាំង

0

បន្ទាយមានជ័យ៖ ទោះជាដងស្ទឹងមង្គលបូរីរងការរីងខះជាកង់ៗ ដោយអន្លើជាភាគច្រើនដូចរាល់ឆ្នាំដែរ ប៉ុន្តែមន្ត្រីនិងពលរដ្ឋបានអះអាងថា ពលរដ្ឋមិនខ្វះទឹកប្រើប្រាសនិងទឹកផឹកទេ គ្រាន់តែវាមិនសម្បូរគ្រប់គ្រាន់ប៉ុណ្ណោះ។

ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមដំណើរដោយលោកឡាយ សុធី អនុប្រធានមន្ទីរធនធានទឹកនិងឌតុនិយមខេត្ត លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីនិងមន្ត្រីមូលដ្ឋានកាលពីដ្ងៃទី១២ មីនា២០២៣ ចុះពិនិត្យគម្រោងសំណង់ស្នាក់ទឹក ក្នុងពោះស្ទឹងមង្គលបូរីនៅចំណុចវត្តគយម៉ែងនិងចំណុចភូមិចម្ការចេកឃុំគយម៉ែងដើម្បីនាំនិងរក្សាទឹកប្រើប្រាស់និងបរិភោគ

ឯកឧត្ដម អ៊ុំ រាត្រី បានប្រាប់ថា :គម្រោងធ្វើទំនប់បេតុងនេះទប់ទឹកក្នុងពោះស្ទឹងនេះ ជាការឧបត្ថម្ភដោយលោកតែតែម្តង ។ហើយបំណងដោះស្រាយបន្ទាន់នេះ ដើម្បើស្ទាក់ទឹកដែលអាចសុំបង្ហូរពីដងស្ទឹងផ្នែកខាងលើមក ដោយស្តុកទុកសម្រាប់បម្រុងទុកផ្គត់ផ្គង់ប្រើប្រាស់និងបរិភោគនារដូវប្រាំងពីខែមីនាដល់ខែឧសភាឬមិថុនាខាងមុខ ។

លោកឡាយ សុធី អនុប្រធានមន្ទីរធនធានទឹកនិងឌតុនិយមខេត្ត បន្ទាយមានជ័យអោយដឹងថា : គម្រោងធ្វើរទំនប់ស្ទាក់ទឹកក្នុងពោះស្ទឹងនោះ ជំនាញនិងអាជ្ញាធរបានសិក្សាហើយ មាន២កន្លែង ។ទី១-នៅត្រង់វត្តគយម៉ែងនិងទី២-ត្រង់ភូមិចម្ការចេកក្នុងភូមិសាស្ត្រឃុំគយម៉ែង ។
សំណងទំនប់១កន្លែងៗមានកម្ពស់ត្រឹម១,៣ម៉ែត្រប៉ុណ្ណោះ, ។

លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី និងពលរដ្ឋអះអាងថា : គ្រោះធម្មជាតិនៃបម្រែបម្រួលអាកាសធាតុនេះ មិនបង្កអោយពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឺងនិងរស់នៅពឹងលើស្ទឹងនេះ មិនមានបញ្ហាធ្ងន់ធ្ងរដែរ ។
ត្បិតអី ពលរដ្ឋបានមានទឹកស្អាតសហគមន៍និងពីបណ្តាញសេវាករ ,ទឹកស្រះឬប្រឡាយបឹងបួរបម្រុងទុកដែរ។

ឯប្រភពផ្សេងៗទៀត អោយដឹងថា :មូលហេតុ ដែលនាំអោយស្ទឹងធំបង្អស់ទី១(មង្គលបូរី)នេះរីងខះតែរាល់ឆ្នាំនោះមកពី : ១-ការបូមទឹកធ្វើស្រូវប្រាំងដែលលើសផែនការពី២០០ទៅ៣០០ភាគ ។២-កត្តាបម្រែបម្រួលអាកាសធាតុ ។៣- សំណង់ស្ទាក់ទឹកមិនទាន់គ្រប់គ្រាន់ឬមិនស្របបច្ចេកទេស។៤-សមត្ថភាពដោះស្រាយបញ្ហាទឹកនៅមានកម្រឹត។

សូមបញ្ជាក់ថា : ស្ទឹងមង្គលបូរី មានប្រភពនៅភ្នំនិងខ្ពង់រាបនៃខេត្តច័ន្ទបុរីប្រទេសថៃ ហើយហូរចុះមកកាត់ខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យ រួចទៅជួបគ្នានឹងស្ទឹងសិរីសោភ័ណ មុននឹងចាក់ចូលបឹងទន្លេសាប ៕ដោយ៖ឃិន គន្ធា