ខេត្តបន្ទាយមានជ័យ៖ឯកឧត្តមបណ្ឌិត តាំង សំណាង និងក្រុមការងារបានចូលរួមអមដំណើរ ឯកឧត្តម សេរី កុសល តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណោះ សំណាល ជាមួយពលរដ្ឋ និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា នៅឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយ មានជ័យប្រមាណ ១១០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត តាំង សំណាង បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសម្តេច ដែលជាថ្នាក់ដឹកនាំ គណបក្ស ប្រជាជនកម្ពុជា ក៏ដូចផ្តាំផ្តើមសាកសួរសុខទុក្ខ ពីសំណាក់លោកឧបនា យករដ្ឋ មន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធាន ក្រុមការងាររាជ រដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងសមាជិក សមាជិកគណ បក្សប្រជាជនកម្ពុជា។
ឯកឧត្តម សេរី កុសល បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋ និងសមាជិកបក្សថា មានតែគណ បក្ស ប្រជាជនកម្ពុជា ក្រោយការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទេ ដែលនាំមកនូវសន្តិភាព ជូន ប្រទេសជាតិ ហើយនៅរួមសុខរួមទុក្ខជាមួយពលរដ្ឋគ្រប់ពេលវេលា គ្រប់កាលៈទេសៈ។
ជាមួយគញនានេះឯកឧត្តម បានអំពាវនាវដល់ប្រជា ពល រដ្ឋទាំងអស់ ត្រូវជឿជាក់ និងបោះឆ្នោត ជូនគណបក្សប្រជាជន ដែលមានសម្តេចតេជោ ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី បន្តវេន ព្រោះមានតែសម្តេចតេជោ និងគណបក្សប្រជាជនទេ ដែលនៅជាមួយ បងប្អូនពេលមានការលំបាក មានសម្តេច និងក្រុមការងារសម្តេចចាំជួយជានិច្ច។បានស្នើដល់បងប្អូន ប្រជា ពលរដ្ឋ សូមមានការអធ្យាស្រ័យ បើមេភូមិមេឃុំ ធ្វើអ្វីមិនគប្បី សូមកុំខឹងគោវៃរទេះ ហើយក៏សូមឲ្យមេភូមិមេឃុំ ធ្វើតែអំពើល្អ យកចិត្តទុកដាក់ចំពោះពលរដ្ឋ ដោយយកបញ្ហារបស់ពលរដ្ឋជាធំ។បន្ទាប់ពីបញ្ចប់ការ សំណោះ សំណាល ឯកឧត្តម បានផ្តល់ជូន នូវថវិកាមួយចំនួន និងសារុងមួយ ប្រេងខ្យល់មួយ ប្រអប់ ដល់សមាជិកទាំង ១១០០នាក់ និងបានផ្តល់ថវិកាដល់អាជ្ញាធរភូមិ ដើម្បីដោះស្រាយធ្វើការជួសជុលផ្លូវ ស្ពាន លូ បំរើការធ្វើដំណើរ និងការធ្វើស្រែរបស់ពលរដ្ឋ រួមទាំងប្រគេនបច្ច័យដល់ព្រះចៅអធិការវត្ត ចំនួន២ ផងដែរ៕
(នាគសមុទ្រ)