អភិបាល​ខេត្ត កំពង់​ឆ្នាំង.និងសាខាកាកបាតក្រហម រួមទាំង​សម្បូរ​ជន នាំអំណោយ ផ្តល់​ជូន​អ្នក​រង​គ្រោះ​ដោយ​សារ​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ

0

កំពង់ឆ្នាំង:រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំងនិង លោក

ជំទាវ រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្ដម ស៊ីវ រុន សមាជិកក្រុមប្រឹក្សា
ខេត្ត លោក លោកស្រី សមាជិកគណៈ
កម្មាធិការសាខាកាកបាទក្រហមខេត្ត អភិបាលក្រុង ស្រុក ក្រុមការងារអនុសាខាកាកបាទក្រហមក្រុងកំពង់ឆ្នាំង ព្រមទាំងមានការនិមន្តចូលរួមពីព្រះគ្រូពោធិរតនញាណ ឆន ឆុង រាជាគណ:ថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តទេពធីតារាម និងសប្បុរសជនជិតឆ្ងាយ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ គ្រឿងឧបភោគ
បរិភោគ ចែកជូនដល់គ្រួសាររងគ្រោះដោយអគ្គីភ័យ ចំនួន ៤៥ គ្រួសារ ស្ថិត
នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

នៅក្នុងឱកាសនោះ ផងដែរឯកឧត្តម
ស៊ុន សុវណ្ណារិទ្ធិ ក៏បាន ពាំនាំការសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធ
បណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងចូលរួមសោកស្ដាយចំពោះការខូចខាតផ្ទះសម្បែង ព្រមទាំងវត្ថុមានតម្លៃដែលបាត់បង់ក្នុងគ្រោះអគ្គីភ័យដែលជាកម្លាំងញើសឈាមរបស់បងប្អូនប្រជាពលរដ្ឋបានខិតខំរកយ៉ាងលំបាកជាច្រើនឆ្នាំមកនេះ។

ក្នុងនោះឯកឧត្តមនិងលោកជំទាវព្រមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ពិតជាមានការសោកស្ដាយ និងអាណិត
អាសូរជាពន់ពេកចំពោះបងប្អូនគ្រួសាររងគ្រោះ និងសូមឲ្យបងប្អូនកុំមានការអស់សង្ឃឹម សូមបន្តខិតខំ តស៊ូប្រឹងប្រែងបទៅមុខទៀត ដើម្បីស្ដារជីវភាពគ្រួសារឡើងវិញ។

អំណោយ និងសម្ភារដែលចែកជូនគ្រួសាររងគ្រោះខាងលើនេះ រួមមាន អង្ករ មី ត្រីខ ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ តង់ កន្ទេល មុង ភួយ សារុង ក្រម៉ា ចានបាយ/ចានសម្ល និងថវិកាមួយចំនួន។

ជាចុងក្រោយឯកឧត្តមរួមនិងក្រុមការងារក៏បានឧបត្ថម្ភថវិកាសរុបចំនួន ១១លានរៀល និងប្រេងឥន្ធនៈចំនួន ២ពាន់លីត្រ ជូនដល់កងកម្លាំង និងក្រុមការងារទាំង
អស់ដែលបានចេញប្រតិបត្តិការពន្លត់អគ្គីភ័យនេះផងដែរ៕ សុខ គឹមសៀន