​ប្រាសាទ​គូ​ត្រូវបាន​អ្នកស្រុក​ចាត់ទុកថា​ជា​កន្លែង​បួងសួង​សុំ​សេចក្តីសុខ

0

​ ​ខេត្តស្ទឹងត្រែង​៖ ប្រាសាទបុរាណ​ខ្មែរ​មួយ ដែល​នៅ​គ្រា​បច្ចុប្បន្ននេះ បាននិងកំពុង​លាក់ខ្លួន​នៅ​កណ្តាល​ព្រៃរបោះ ក្រោយ​ភូមិ​របស់​អ្នកស្រុក ដែល​តួរ​ប្រាសាទ​ទាំងមូល បាន​រង​នូវ​ការបែកបាក់ និង​ខូច ខាត​ខ្ទេចខ្ទី​អស់ទាំង​ស្រុង ដោយសារ​ប្រាសាទ បាន​រង​ទទួល​នូវ​សំណឹក​ពី​សម្ពាធ នៃ​ស្រទាប់​បរិយាកាស និង អាចមកពី​ការជីក​កកាយ​រុករក​វត្ថុធាតុដើម​នានា ដែលមាន​តម្លៃ​ផ្សេងៗ ពី​សំណាក់​ក្រុម​ឧិ​កាស​និយម មួយចំនួន​។​ហើយ​អ្វីដែល​គួរ​ឲ្យ​សោកស្តាយ​បំផុត​នោះ​គឺ តួរ​ប្រាសាទ​បាន​រលាយបាត់​រូបរាង​អស់ នៅសល់​ផ្ទាំងសិលា​តូចធំ​ជាច្រើន​បំណែក ក្នុងការ​កំណត់​អត្តសញ្ញាណ​ថា ជា​ប្រាសាទបុរាណ ដែល​អ្នកស្រុក​សេសា​ន ទាំង​ក្មេង ទាំងចាស់ ទាំងប្រុស និង​ស្រី គ្រប់​វ័យ និង​គ្រប់​ស្រទាប់វណ្ណៈ បាននាំគ្នា​អភិរក្ស ទុក សំរាប់​ធ្វើបុណ្យ ដើម្បី​ឧទ្ទិស​បួងសួង​សុំ​សេចក្តីសុខ ពី​ព្រលឹង​អ្នកថែរក្សា​ប្រា​បាទ ។​DSC018
​ ​យោងតាម​ឯកសារ នៃ​សៀវភៅ​ទឹកដី​វប្បធម៌ របស់​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ​ខេត្តស្ទឹងត្រែង បាន​បង្ហាញថា ប្រាសាទ​នេះ​មាន​ឈ្មោះថា ប្រាសាទ​គូ ដែលមាន​ទីតាំង​ស្ថិតនៅ​កណ្តាល​ព្រៃរបោះ ខាង ក្រោយ​ភូមិ​កំ​ភុ​ន ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន ប្រមាណ​១៥០០​ម៉ែត្រ និង​មាន​ចម្ងាយ​ពី​ទី​រួម​ខេត្ត ប្រមាណ​ជា ១៤​គីឡូម៉ែត្រ ។​ហើយ​គ្មាន​ឯកសារ​ច្បាស់ការ​ណាមួយ បញ្ជាក់ថា ប្រាសាទ​គូ​នេះ បាន​កសាងឡើង នៅ ក្នុង​រជ្ជកាល​ណាមួយ​នោះទេ តែបើ​តាម​ការ​តំណាល​តៗ​គ្នា​ពី​ចាស់ៗ​ជំនាន់​មុន​ថា អាច​ត្រូវបាន​គេ​កសាង ឡើង នៅមុន​សម័យ​អាណានិគមនិយម​បារាំង​សេស ។​DSC019
​ ​ដោយសារ​ជនជាតិខ្មែរ​យើង មាន​ប្រពៃណី​ផ្សាភ្ជាប់​តាំងពី​បុរាណកាល​មកលើ​ជំនឿ​អ​រុ​បិ​យ ហើយ ជំនឿ​នេះ បាន​ឆ្លា​ក់ជាប់​នៅក្នុង​ផ្នត់គំនិត​កូនរ​ខ្មែរ​គ្រប់ៗ​រូបនោះ និង​បាន​ត​ភ្ជាប់​រហូតមកដល់​គ្រា​បច្ចុប្បន្ន នេះនោះ ទើប​ប្រជាពលរដ្ឋ​រួមជាមួយ​អាជ្ញាធរ​ដែនដី ក្នុងស្រុក​សេសា​ន បាន​មូលមិត្រ​គ្នា ប្រារ​ព​ធ្វើបុណ្យ ស្រង់​ប្រាសាទ ដើម្បី​ឧទ្ទិស​បួងសួង​សុំ​សេចក្តីសុខ ពី​អា​រុក​អា​រ័​ក្ខ អ្នកតា​ម្ចាស់​ព្រៃ និង​រំលឹក​ដល់​គុណ បុព្វបុរស​ខ្មែរ​ដែល​បាន​កសាង​ប្រាសាទ ។​
​ ​មេភូមិ​កំ​ភុ​ន​លោក​សឿង កង បានបញ្ជាក់​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​នៅ​ស្រុក​សេសា​ន​ទាំងអស់ ជា​ពិ សេស​អ្នកភូមិ​កំ​ភុ​ន បាននាំគ្នា​ប្រា​រព​ធ្វើបុណ្យ​នេះ​ឡើងជា​រៀងរាល់ឆ្នាំ ហើយ​បានកំណត់​យក​ថ្ងៃ​១៥​កើត ខែចេត្រ ជា​ថ្ងៃ​ពេញ​បូរ​មី ជា​ថ្ងៃ​ប្រារ​ព​ធ្វើបុណ្យ​។​ហើយ​មូល​ហេតុដែល​អ្នកភូមិ​កំ​ភុ​ន នាំគ្នា​ធ្វើបុណ្យ​នេះ ឡើង ដោយសារ​មានជំនឿថា កាលដើមឡើយ​នៅ​ទីតាំង​ប្រាសាទ​នេះ បើតាម​ការ​ដំណាល​តៗ​គ្នា​រប ស់ចា​ស់ៗ​ថា មាន​ថ្ម​មួយ​ដុំ​ធំ មាន​ទ្វារ​និមិត្ត​ត្រឹមត្រូវ និង​មាន​អ្នក​បង់បត់​ថែរក្សា​ព្រោះថា ទីនេះ​ប្រសិនបើ មាន​អ្នកក្រខ្សត់​ណា​ម្នាក់ ទៅ​បួងសួង សុំ​ឬ​ខ្ចី​ក្រណាត់ ឬ គ្រឿងអលង្ការ គឺ​ទ្វារ​ប្រាសាទ នោះ​នឹង​របើក ឡើង​ដោយ​ឯកឯង ។

តែ​ក្រោយមក អ្នក​ទៅ​បន់ស្រន់​សុំ​ខ្ចី សម្ភារៈ និង​គ្រឿងអលង្ការ​នោះ ភាគច្រើន​មិន បាន​យកមក​សង​វិញ​ទេ ចាប់ពីពេលនោះ​មក អ្នកស្រុក អ្នកភូមិ​នេះ ចាប់​មាន​ជម្ងឺរ​រាតត្បាត​កើតឡើង ឈឺ​រហូតដល់​ស្លាប់ ឲ្យ​តែ​ហ៊ាន​ដើរកាត់ ទីតាំង​ប្រាសាទ​គូ​នេះ ។ ដើម្បី​លា​ពាក្យ​លាក អ្នកស្រុក ភូមិ​នេះ បាននាំគ្នា​ធ្វើបុណ្យ​ថ្វាយ​ជូន បួងសួង​សុំ​សេចក្តីសុខ​ចំរើន ហើយ​បុណ្យ​នេះ​ត្រូវបាន ធ្វើឡើង​រហូតមក ទល់​សព្វថ្ងៃនេះ ។​
​ ​ព្រះគ្រូ​អនុគណ​ក្រុង និង​ជា​ព្រះចៅអធិការ​វត្ត​ក​ត្តិ​ញ្ញ៉ា​រាម ព្រះនាម​ម៉ៃ សំអឿន មាន​ថេរៈ​ដិ​កា ប្រ ហាក់​ប្រហែល​គ្នា​នឹង​ព្រះគ្រូ​អនុគណ​ស្រុក​សេសា​ន ព្រះនាម​សុំ ធេង ថា ព្រះអង្គ​បាន​និមន្ត​មក​ធ្វើបុណ្យ នៅ​ប្រាសាទ​គូ​នេះ ដោយសារ​ញាតិ​ញោម​ពុទ្ធបរិស័ទ បានធ្វើ​ចង្ហាន់​វេ​ប្រគេន​ព្រះសង្ឃ ។ ហើយ​នេះ​ជា​ទំ នៀម​ទម្លាប់​បុណ្យប្រពៃណី​របស់​អ្នកភូមិ ដែល​បុណ្យ​នេះ​គេ​ហៅថា​បុណ្យ​ស្រង់​ប្រាសាទ ធ្វើឡើង​នៅ ក្រោយ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន​ពី​អា​រ័​ក្ខ​អ្នកតា​ម្ចាស់​ព្រៃ ក្នុង​អ បិ​យ​ជំនឿ​របស់​អ្នកស្រុក ដែល​បានធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ នៅ​ប្រាសាទ​គូ​នេះ ។​
​ ​សូម​ជម្រាប​ផងដែរ​ថា នៅលើ​ប្រាសាទ​គូ​នេះ មានកូន​ល្អាង​រាង​ដូច​អណ្តូងទឹក​មួយ ដែល​កូន​ល្អាង នេះ​មានទឹក​ចេញ​រហូត ដួស​ឬ​ដង​មិនចេះ​រីងស្ងួត​ឡើយ បើទោះបីជា​ដង​ប៉ុន្មាន​អ្នក ក្នុងពេល​តែមួយ​ក៏ ដោយ ។​ទឹក​នៅក្នុង​កូន​ល្អាង​នេះ អ្នកស្រុក​អ្នកភូមិ ក៏ដូចជា​ប្រជាពលរដ្ឋ មក​គ្រប់ទិសទី​ក្នុង​ខេត្ត​ស្ទឹង ត្រែង បាន​ចាត់ទុកថា ជា​ទឹកមន្ត​ដ៏​ពូកែ​សក្តិ​សិទ្ធិ ពេល​យក​ម​លុបមុខ លាប​សក់ ឬ​លាប​ខ្លួនប្រាណ ជម្ងឺរ ដ​ង្កា​ត់ ឬ​ភាព​ចង្រៃ​អ៊ុ​ប៉ា​ទ្រុប​ទាំង​អំបាល​មាន បាន​រលាយ​បាត់អស់ ហើយ​ជាសះស្បើយ​ពី​រោគារ​ព្យា​ទ្ធិ​។​
​ ​កុមារា​សុ កាយ អាយុ​១២​ឆ្នាំ ជា​កូន​អ្ន​ភូមិ​កំ​ភុ​ន បាន​ដងទឹក​នោះមក​ចែកជូន​បងប្អូន ញាតិមិត្ត ហើយ​បាន​ប្រាប់ថា ទឹក​នេះ​ពូកែ​សក្តិ​សិទ្ធិ​ណាស់ ក្នុង​ការដេញ​អ៊ុ​ប៉ា​ទ្រុប​ចង្រៃ​ចេញពី​ក្នុង​ខ្លួន ពេល​បាន លុបមុខ​ទឹក​នេះ ប្រៀបដូចជា​បាន​ស្រោច​ទឹក​បី​វត្ត ៕DSC016