ខេត្តព្រះសីហនុ៖លោក ប៊ូ វឌ្ឍនា នាយកទីចាត់ការអន្តរវិស័យសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៤ខែ មិនាឆ្នាំ២០២៣ខណៈលោកដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះធ្វើការណែនាំអប់រំបងប្អូនប្រជាពលរដ្ឋ១៣គ្រួសារដែលសាងសង់ខ្ទមរស់នៅរំលោភបំពានលើទីតាំងដីមានកម្មសិទ្ធិស្របច្បាប់ឯកជន មួយកន្លែងស្ថិតក្នុង នៅក្នុង ភូមិ៤ សង្កាត់ លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ លោក បានបញ្ជាក់ថាក្រោយធ្វើការពន្យល់ណៃនាំ ពួកគាត់ ក៏បានយល់ព្រមរុះរើ ខ្ទមនឹងសំណង់ផ្សេងៗលើដីទំនាស់ចាកចេញដោយ ស្ម័គ្រចិត្ត និងគ្មានលក្ខខណ្ឌ អ្វីទាំងអស់ នារសៀលថ្ងៃដ៏ដែលនេះផងដែរ។

បងស្រីម៉ុន ស្រីអូន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ១២គ្រូសារផ្សេងទៀត បានបញ្ជាក់និងទទួលស្គាល់ ថាកន្លងមកពួកគាត់ពិតជាបានរស់នៅបំពានលើដីមានកម្មសិទ្ធិស្របច្បាប់របស់អ្នកដ៏ទៃពិតប្រាកដមែន ហើយ ពេល នេះពួកគាត់ ស្ម័គ្រចិត្តធ្វើការរុះរើចាកចេញពីដីទំនាស់ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ និងបានសន្យាថា មិនបង្ករផលប៉ះពាល់ដល់ម្ចាស់ដីស្រប់ច្បាប់បែបនេះតទៅទៀតឡើយ ។

គួររំលឹកផងដែរថាកន្លងមក ម្ចាស់ទីតាំងដី បានដាក់សំណើរទៅរដ្ឋបាលក្រុង ព្រះសី ហនុ ដើម្បីសាង សង់របងព្រំដី ក្រោយទទួលបានលិខិតអនុញ្ញាតសាសង់ ម្ចាស់ដីបានធ្វើការសាសង់របងតាមព្រំដី តែត្រូវបាន រារាំងពីប្រជាពលដែលរស់នៅអាណាធិបតេយ្យលើទីតាំងដី។ ក្នុងនោះម្ចាស់បានព្យាយាមសម្របសម្រួល អោយ ប្រជាពលរដ្ឋទាំងនោះចាកចេញពីទីតាំងដី តែបងប្អូនមិនព្រមចាកចេញតាមការជូនដំណឹងរបស់ម្ចាស់ដីទេ លុះ ត្រាតែទទួលបានសំណងទើបព្រមចាកចេញ។

ចំណែកក្រុមការរដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ទនាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ ក៏បានចុះមកធ្វើការណែនាំម្តងរួចមកហើយផងដែរ ដើម្បីអោយបងប្អូនរុះរើខ្ទម និង ចាកចេញដោយស្ម័គ្រចិត្តក្នុងរយៈពេល០១សប្តាហ៍។ប៉ុន្តែគិតចាប់ពីក្រុមកាងារបានជូនដំណឹងមកឃើញថាបងប្អូនពុំបានអនុវត្តតាមក្រុមកាងារឡើយ ទើបនៅថ្ងៃនេះក្រុមកាងាររបស់រដ្ឋបាលខេត្តចុះធ្វើការអប់រំម្តងទៀត។ហើយ នារសៀលថ្ងៃទី១៤ខែមិនាឆ្នាំ២០២៣នេះក្រោយក្រុមការងារធ្វើការណៃនាំបងប្អូនប្រជាពលរដ្ឋទាំង១៣គ្រួសារក៏បានយល់ព្រមសហការការដោយគ្មានការតវ៉ា នឹងស្ម័គ្រចិត្តរុះរើខ្ទមរួមនឹង សំណង់ផ្សេងៗ ទាំងអស់ចាកចេញ ពីទីតាំងដីទំនាស់ដោយគ្មានលក្ខខណ្ឌចាប់ពីថ្ងៃចុះកិច្ចសន្យានេះតទៅ ៕

(នាគសមុទ្រ)







































