កំពង់ឆ្នាំង៖ ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំងរួម និងព្រះរាជអាជ្ញារងព្រមទាំងមន្ត្រីរាជការនៅក្នុងស្ថាបន័អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងទាំងអស់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៣ នេះបាននាំយក
ថវិកា ទៅចែកជូនប្រជាពលរដ្ឋ ៤៥ គ្រួសារ ដែលរងគ្រោះដោយសារភ្លើង
ឆេះផ្ទះ នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយ
ក្នុងមួយគ្រួសារៗទទួលបានថវិកាចំនួន
២០ម៉ឺនរៀលផងដែរ ។
ឯកឧត្តម ព្រះរាជអាជ្ញា បានសម្ដែងការសោកស្ដាយចំពោះឧបទ្ទវហេតុនេះ និងបានផ្ដាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋផ្សេងៗទៀត ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះថានេះជារដូវក្តៅធ្វើអោយភ្លើងងាយនិងឆាបឆេះ!ហើយឯកឧត្តមក៏បានមានប្រសាសន៏ដែលថានេះជាថវិការតិចតួច
ជាទឹកចិត្តរបស់បងប្អូននៅក្នុងស្ថាប័នអយ្យការនែខេត្តកំពង់ឆ្នាំង!ដូចជាប្រសាសន៏របស់សម្តេចហ៊ុន សែន លោកធ្លាប់មានប្រសាសន៏ថា លោកមិនអោយប្រជាពលរដ្ឋណាស្លាប់ដោយអត់អាហារហូបចុកនោះទេ!ដូចនេះយើងទាំងអស់គ្នាជាកូនចៅសម្តេចត្រូវតែគោរពស្រឡាញ់និងដើរតាមគន្លងរបស់សម្តេចជានិច្ច។
គួរបញ្ជាក់ថា កាលពីព្រឹក ថ្ងៃទី ១២ ខែ
មីនា ឆ្នាំ២០២៣ វេលាម៉ោង៧ និង ២០នាទី មានករណីអគ្គីភ័យ បានឆាប
ឆេះលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ អស់ចំនួន ២៧ខ្នងផ្ទះស្មើនឹង៤៥គ្រួសារ ។
ក្នុងឱកាសនោះដែរបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះទឹកចិត្តរបស់ឯក
ឧត្តមអ៊ិត សុធានិងមន្ត្រីរាជការស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងទាំងអស់សូមឱ្យជួបតែសេចក្ដីសុខ សេចក្ដីចម្រើននិងទទួលជោគជ័យ
គ្រប់ភារកិច្ច៕សុខ គឹមសៀន









































