ក្រុមការងាររដ្ឋបាលខេត្តចុះពិនិត្យផ្ទៀងផ្ទាត់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តទទួលយកដំណោះស្រាយរបស់ក្រុមហ៊ុនធនាគារកាណាឌីយ៉ា លើដីទំហ៊ុន ៥×២០ម៉ែត្

0

ខេត្តព្រះសីហនុ៖លោក ប៊ូ វឌ្ឍនា នាយកទីចាត់ការអន្តរវិស័យ និងជាប្រធានក្រុមការងារ រដ្ឋបាលខេត្ត ព្រះ សីហនុនាព្រឹកថ្ងៃទី១៦ខែមិនាឆ្នាំ២០២៣បានឲ្យបញ្ជាក់ថាដោយយោងតាមសំណូមពររបស់ប្រជាពលរដ្ឋកាន់ កាប់ស្នាក់នៅដោយសុខច្បាប់លើដីទីតាំងកម្មសិទ្ធិ របស់ធនាគារកាណាឌីយ៉ា(ប្លង់រឹង) ស្ថិតនៅ ក្នុង តំបន់ ចំណោតអូរត្រាវភូមិចំណោតរាមឃុំបិទត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុដែលបានស្នើសុំឲ្យក្រុមការងារខេត្តចុះផ្ទៀងផ្ទាត់ជាក់ស្ដែងលើទំហំដី៥×២០ម៉ែត្រដែលពួកគាត់បានស្ម័គ្រចិត្តទទួលយកដំណោះ ស្រាយរបស់ រដ្ឋបាល ខេត្តដើម្បីឲ្យពួក គាត់ បានច្បាស់លាស់និងទទួលយកបានដោយស្របច្បាប់។

លោក ប៊ូ វឌ្ឍនា នាយកទីចាត់ការអន្តរវិស័យបានបញ្ជាក់បន្ថែមទៀតថា តាមរយះការសម្របសម្រួលពី ឯកឩត្តមគួចចំរើនអភិបាលនៃគណះអភិបាលខេត្តប្រជាពលរដ្ឋដែលទទួលគោលនយោបាយមានចំនួនជិត២០០គ្រួសារហើយក្នុងចំណោមប្រជាពលរដ្ឋ២៥០គ្រូសារ បានដាក់ពាក្យ ទទួលយកគោលការដោះស្រាយដីឡូ ទំហំ ៥គុណ២០ម៉ែត្រពោលគឺនៅសេសលស់ប្រជាពលរដ្ឋពលរដ្ឋមួយចំនួនតូចប៉ុណ្ណោះដែលមិនទាន់យល់ព្រមទទួលយកនូវការដោះស្រាយសម្របសម្រួលដោយពួកគេមិនទាន់យល់ច្បាស់នឹងបានជឿលើពាក្យញុះញង់ពីសំណាក់មេខ្យល់មួយចំនួនតួច។តែទោះជាយ៉ាងណាក៏ដោយរដ្ឋបាលខេត្តនឹងបន្តធ្វើការសម្របសម្រួលឱ្យអស់លទ្ធភាពហើយចុងក្រោយបើពួកគាត់នៅតែមិនយល់ព្រមរដ្ឋបាលខេត្តនឹងអនុវត្តវិធានការច្បាប់ដោយគ្មានការយោគយល់នោះឡើយពីព្រោះទីតាំងដីទំនាស់ដែលពួកគាត់កំពង់ រំលោភបំពានរស់នៅកាន់កាប់ដោយខុសច្បាប់នោះ គឺជាដី មានប្លង់កម្មសិទ្ធិស្របច្បាប់ របស់ធនាគារកាណាឌីយ៉ា។

គួរបញ្ជាក់ផងដែរថាពាក់ព័ន្ធដីកម្មសិទ្ធិរបស់ធនាគារកាណាឌីយ៉ាខាងលើនេះបើតាមការប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបញ្ជាក់ថា ទីតាំងដីស្ថិតនៅក្នុងភូមិសាស្ត្រឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កន្លងមកបានចេញប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់ដីធ្លី និងប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុចាប់តាំងពីឆ្នាំ ១៩៩៣ រហូតដល់ឆ្នាំ១៩៩៩ ហើយម្ចាស់ដីដែលមានប័ណ្ណ សម្គាល់សិទ្ធិនីមួយៗ បានធ្វើការកាន់កាប់ និងគ្រប់ គ្រងដីជាបន្តបន្ទាប់រហូតមក។ លុះដល់ឆ្នាំ២០០៦ រាជរដ្ឋាភិបាលបានកំណត់យកផែនទី គម្របព្រៃឈើឆ្នាំ ២០០២ ធ្វើជាគោល ក្នុងនោះផ្ទៃដីមួយផ្នែកក្នុងខេត្តព្រះសីហនុ ក៏ស្ថិតនៅក្នុងផែនទីគម្របព្រៃឈើឆ្នាំ ២០០២ ផងដែរ។ដោយឡែកចំពោះករណីប្រជាពលរដ្ឋប្រមាណ ២៥០គ្រួសារ ដែលមានពាក់ព័ន្ធលើទីតាំងដីកម្មសិទ្ឋិ ស្រប់របស់ធនាគារកាណាឌីយ៉ា មានទីតាំងស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំងស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានប្រវត្តិដើមជាដីរបស់ឈ្មោះ ឡុង សាខន និងឈ្មោះ ស៊ិន សុថាវី មានប័ណ្ណកម្មសិទ្ធិចំនួន ០៣ប័ណ្ណរួមមាន៖ លេខ CI-0532, C−0533, CH-0534 ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៤។ប៉ុន្តែនៅអំឡុងឆ្នាំ២០១៩ មានក្រុមមេខ្យល់ បាន បំផុស បំផុលប្រជាពលរដ្ឋ ឲ្យចូលទន្ទ្រានកាន់កាប់លើទីតាំងដីខាងលើ ដោយសំអាងថា ទីតាំងដីខាងលើ នេះ ជាដីរបស់រដ្ឋ។ ការទន្ទ្រានយកដីនេះបានបង្កើតជារូបភាពលក់ទិញ និងផ្ទេរសិទ្ធិពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ ទៀត ដោយឯកសារពុំមានលក្ខណៈគតិយុត្ត ហើយក្រុមអនាធិបតេយ្យទាំងនោះបានប្រើប្រាស់ឯកសារ ដែលបានបង្កើតឡើងនេះ ទៅដាក់ពាក្យស្នើសុំអន្តរាគមន៍ទៅអាជ្ញាធរ ពាក់ព័ន្ធ និងស្ថាប័នថ្នាក់ជាតិ ដើម្បី ស្នើសុំកាត់ឆ្កៀលដីចេញពីគម្របព្រៃឈើឆ្នាំ២០០២ និងចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់។លុះដល់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាសម្រេចបង្គាប់ឲ្យប្រគល់អចលនវត្ថុលេខ ២១ត.រ/២០ បង្គាប់ឱ្យឈ្មោះ ឡុង សាខន និងឈ្មោះ ស៊ិន សុថាវី ប្រគល់អចលនវត្ថុចំនួន៣ប័ណ្ណខាងលើ ឲ្យទៅធនាគារកាណាឌីយ៉ា។ ក្រោយទទួលបានសិទ្ធិតាមដីកាសម្រេចរបស់សាលាដំបូងខេត្តព្រះសីហនុ ធនាគារកាណាឌីយ៉ា បានស្នើទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុំកាត់ឆ្កៀលដីចេញ ពីដែនគម្របព្រៃឈើឆ្នាំ២០០២ ធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងផ្តល់កម្មសិទ្ធិ។ក្រោយ មកនៅ ថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ ២៨០អនក្រ.បក សម្រេចកាត់ឆ្កៀលដីចេញពីដែន គម្របព្រៃឈើឆ្នាំ២០០២ និងប្រគល់ជូនធនាគារកាណាឌីយ៉ា គ្រប់គ្រងជាកម្មសិទ្ធិ។ បន្ទាប់ពីទទួលបានអនុក្រឹត្យ ពីរាជរដ្ឋាភិបាល ធនាគារកាណាឌីយ៉ា បានស្នើសុំចុះបញ្ជីដីតាមនីតិវិធី ហើយបានទទួលនូវវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុចំនួន ០២ប័ណ្ណ លេខ ១៨០២០៣០១-០០២៩ និង១៨០២០៣០១-០០៣០ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២៕

 

នាគសមុទ្រ