វគ្គបណ្តុះបណ្តាលខ្លីរយៈពេល០៥ថ្ងៃ ស្តីពីការសង្គ្រោះជីវិតលើផ្ទៃទឹកត្រូវបានបញ្ចប់

0

ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ .លោក ធុងឆាន ប៊ុនរៈថេប សេនានុព័ន្ធ យោ ធាជើងទឹកអមស្ថានទូតថៃប្រចាំប្រទេសកម្ពុជានារសៀលថ្ងៃទី១៧ខែមិនា ឆ្នាំ ២០២៣បាន អញ្ជើញជាគណៈ អធិបតីក្នុងពីធីបិទវគ្គ បណ្តុះបណ្តាលខ្លី ស្តីពីការសង្គ្រោះជីវិតលើផ្ទៃទឹក ដើម្បីពង្រឹងការពារសុវត្ថិភាពភ្ញៀវ ទេសចរមក សម្រាកកម្សាន្តនៅខេត្តព្រះសីហនុ។ពីធីនេះបានរៀបចំឡើងនៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលរងក្រុង ប្រធានមន្ទីរ អង្គ ភាពពាក់ព័ន្ធ និងឆ្មាំឆ្មេរខេត្តព្រះសីហនុ និងវិស័យឯកជនចូលរួមសិក្សារយៈពេល ៥ថ្ងៃ។

លោកវរនាវីឯក ធុងឆាន ប៊ុនរៈថេប សេនានុព័ន្ធយោធាជើងទឹកអមស្ថានទូតថៃប្រចាំកម្ពុជា តំណាង ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានឪ្យដឹងថា វគ្គបណ្តុះបណ្ដាលការជួយសង្គ្រោះអាយុ ជីវិត ជនរងគ្រោះខាងផ្លូវទឹក ជាចំណុចចាប់ផ្តើមកិច្ចសហប្រតិបត្តិការរវាងស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ជាមួយ អង្គភាពពាក់ព័ន្ធក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីលើកកំពស់សមត្ថភាពមន្ត្រីអាជ្ញាធរខេត្តក្នុងកិច្ច ការជួយ សង្គ្រោះអាយុជីវិតជនរងគ្រោះខាងផ្លូវទឹក រួមទាំងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យទេស ចរណ៍ និង សេដ្ឋកិច្ចខេត្តព្រះសីហនុឪ្យកាន់តែរីកចម្រើនទៅមុខតទៅ។ លទ្ធផល នៃវគ្គបណ្តុះបណ្តាលនេះ ក្រុមគ្រូបង្វឹក បានបញ្ជាក់ថា សិក្ខាកាមគ្រប់រូបមានការតាំងចិត្ត និងឆន្ទៈខ្ពស់ក្នុងការសិក្សាហ្វឹកហ្វឺននឹងផ្តល់ផល ប្រយោជន៍ យ៉ាងច្រើនដល់សិក្ខាកាមក្នុងការទទួលបានចំណេះដឹង សមត្ថភាព និងជំនាញក្នុងកិច្ចការជួយសង្គ្រោះអាយុជីវិត ជនរងគ្រោះខាងផ្លូវទឹកប្រកបដោយប្រសិទ្ធិភាពខ្ពស់ ចំគោលដៅ និងតាមគោល បំណងរបស់ឯកឧត្តម អភិបាល ខេត្តព្រះសីហនុដែលចង់បាននាពេលកន្លងមក។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍បិទវគ្គបណ្តុះបណ្តាលខ្លី ស្តីពីការ សង្គ្រោះជីវិតលើផ្ទៃទឹក ដើម្បីពង្រឹងសុវត្ថិភាពភ្ញៀវទេសចរមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ។ វគ្គបណ្តុះ បណ្តាលរយៈពេល ៥ថ្ងៃនេះ គឺកើតចេញពីជំនួបរវាងខ្ញុំ និងឯកឧត្តម ឈឿតគៀត អាថាកន (Cherdkiat ATTHA KOR) ឯកអគ្គរាជទូតថៃប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ក្នុងគោលបំណងបង្ហាញអំពីកិច្ច សហប្រតិបត្តិការរវាងកម្ពុជាថៃលើវិស័យទេសចរណ៍និងរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និត និងអាចធ្វើការរួមគ្នាលើកិច្ចសហការក្នុងវិស័យផ្សេងៗទៀតដូចជាវិស័យពាណិជ្ជកម្ម ការតាំងពិពរណ៌សុខាភិ បាល និងអប់រំជាដើម។ល។

ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះគ្រូបង្វឹក និងជំនួយ ការគ្រូបង្វឹកដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបច្ចេកទេសបង្វឹក និងបង្ហាត់បង្ហាញទាំងទ្រឹស្តី និងលំហាត់ជាក់ស្តែងនៅក្នុងថ្នាក់ និងកន្លែងហ្វឹកហាត់ដល់សិក្ខាកាមឆ្មាំឆ្នេរសមុទ្រចំនួន ២៤នាក់ ក្នុងវគ្គបណ្តុះ បណ្តាលដ៏មានសារៈសំខាន់នេះ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្តមឯកអគ្គរាជទូតថៃប្រចាំប្រទេសកម្ពុជា ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធដែលបានផ្តល់ការគាំទ្រ និងសហការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង។ ខ្ញុំមានជំនឿជឿជាក់ថា រយៈពេល ៥ថ្ងៃកន្លងមកនេះ ឆ្មាំឆ្នេររបស់យើងទទួលនូវចំណេះដឹង បទពិសោធន៍ និង ការអនុវត្តជាក់ស្តែង អំពីវិធីសាស្ត្រជួយសង្រ្គោះជីវិតមនុស្សខណៈពេលមានគ្រោះ អាសន្ននៅលើផ្ទៃសមុទ្រ។ ស្នើសុំឱ្យសិក្ខាកាមយកចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះ យកទៅជួយសង្គ្រោះជីវិតលើផ្ទៃសមុទ្រឱ្យ មាន ប្រសិទ្ធភាព។

ថ្លែងអំណរគុណខេត្តចាន់បុរី ដែលកន្លងមកតែងតែបានជួយបណ្តុះបណ្តាល ស្តីពីឆ្មាំឆ្នេរ របស់ ខេត្តព្រះសីហនុ បានធ្វើការទំនាក់ទំនងរវាងខេត្តទាំងពីកាន់តែមានភាពស្និតស្នាលថែមទៀត ពិសេសផ្នែកវិស័យ ទេសចរណ៍ ថៃមានសមត្ថភាពអភិវឌ្ឍលើសេវាកម្មទេសចរណ៍ ដោយឡែកកម្ពុជា នៃទស្សវត្តចុងក្រោយ ជួបនឹង សង្គ្រាមស៊ីវិល ដែលធ្វើឱ្យមានការរាំងស្ទះដល់វិស័យទេសចរណ៍ ក្រោយកម្ពុជាទទួលបានសន្តិភាពជាង ២០ឆ្នាំ វិស័យទេសចរណ៍បានជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិកាន់តែល្អប្រសើរ ដោយសារប្រទេសយើង ទាំងពីរជា ប្រទេសសមាជិកអាស៊ាន ក្នុងការជួយជម្រុញលើកទឹកចិត្ត នៃទំនាក់ទំនងទេសចរណ៍ឆ្លងកាត់ ហើយកម្ពុជា និងថៃ ជាប្រទេសដែលមានព្រំដែនគោក ព្រំដែនសមុទ្រជាប់គ្នា ក្នុងការជួយលើកកម្ពស់វិស័យៃទេសចរណ៍ និងការផ្លាស់ប្តូរគ្នាទេសចរណ៍គ្នាទៅវិញទៅមក ទន្ទឹមនោះយើងក៏ត្រូវពង្រឹងគុណភាពឆ្មាំឆ្នេរសមុទ្ររបស់យើង ដើម្បីបំរើភ្ញៀវទេសចរណ៍នៅពេលខាងមុខប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល។

ឯកឧត្តមអភិបាលខេត្ត សង្ឃឹមថា ប្រទេសយើងទាំងពីរនឹងបន្តការគាំទ្រសេវាជួយសង្គ្រោះ ដើម្បីមាន ធន ធានមនុស្សបំរើសេវាជួយសង្គ្រោះប្រជាជនកម្ពុជាដែលមកលេងកម្សាន្ត និងអាចជួយសង្គ្រោះ ជនបរទេស ផ្សេងៗទៀតដែលមកលេងកម្សាន្តនៅខេត្តព្រះសីហនុយើងមានភារកិច្ចជួយសង្គ្រោះមនុស្សនៅលើផ្ទៃទឹកដោយមិនមានរើសអើងជាតិសាសន៍នោះឡើយ៕នាគសមុទ្រ