កំពង់ឆ្នាំង៖ លោក សោម សុជាតាប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចខេត្ត នៅព្រឹកថៃ្ងទី៣០ ខែកញ្ញា ឆ្នាំ២០១៤បានរួមដំណើរដោយមន្ត្រីរាជការមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិ ការកិច្ចខេត្តកំពង់ឆ្នាំង បាននាំយកថវិការបស់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចនិង អំណោយសប្បុរសជនទៅជូនគ្រួសារកុមារីមានជម្ងឺរបេងកូនកណ្តុររាំរ៉ៃជាង៣ខែមកហើយ បច្ចុប្បន្នរូបនាងស្គមរីងរ៉ៃ នៅតែស្បែកដណ្តប់ឆ្អឹង មានទីលំនៅ ភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
លោក ខឹម សុភា មន្ត្រីមន្ទីរទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចខេត្តកំពង់ឆ្នាំង
បានអោយដឹងថា៖ថវិកានិងអំណោយដែលបានយកទៅជូនគ្រួសារកុមារីមានជំងឺឈ្មោះ ផូ ខេមរី រួមមានថវិការបស់លោកជំទាវ ម៉ែន សំអន ចំនួន៥០ម៉ឺនរៀល សហភាពសហព័ន្ធយុវជនខេត្តកំពង់ឆ្នាំងចំនួន១០ម៉ឺនរៀល
និង អង្ក២៥គីឡូក្រាម មី១កេះ ទឹកផ្លែឈើ១កេះ ជាអំណោយរបស់លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ឡុញ ពិសា អនុប្រធានមន្ទីរប្រសនីយ៍ខេត្ត និងលោកប៊ី ប្រធានក្រុមយុវវ័យសាមគ្គីខេត្តកំពង់ឆ្នាំង។
លោក សោម សុជាតា ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចខេត្តកំពង់ឆ្នាំង
បានមានប្រសាសន៍ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់លោកជំទាវ ម៉ែនសំអន ឧប នាយករដ្ឋមន្ត្រី កន្លងមកលោកជំទាវតែងតែនឹករលឹក គិតគូរពីសុខទុក្ខនិងផលលំបាកពីការរស់នៅរបស់បងប្អូនគ្រប់ទីកន្លែងនៅពេលដែលប្រជាពលរដ្ឋមានទុក្ខលំបាកដោយមិនប្រកាន់ពូជសាសន៍ឬនិន្នាការនយោបាយឡើយ គឺបងប្អូនត្រូវទទួលបានអំណោយទាំងអស់គ្នា។
លោក សោម សុជាតា បានបន្តទៀតថា៖ទោះបីថវិកានិងអំណោយដែលបានយកមកប្រគល់ជូននៅពេលនេះវាមិនគ្រប់តាមតម្រូវការក្នុងការព្យាបាលក្មួយស្រី ផូ ខេម៉ារី ពិតមែនតិចតួចតែវាអាចជួយដោះស្រាយនិងសំរាលការលំបាករបស់គ្រួសារក្មួយស្រីដែលកំពុងខ្វះខាតបានមួយគ្រាផងដែរ ។ លោកសោម សុជាតា សំណូមពរដល់លោក នៅ បញ្ញា ត្រូវជាឪពុកកុំអស់សង្ឃឹមត្រូវខិតខំព្យាបាលកូនស្រីជាបន្តអោយបានឆាប់ជាឡើងវិញ។
លោក នៅ បញ្ញា ត្រូវជាឪពុកកុមារីមានជំងឺនិងលោកប្រធានភូមិបុសមាស បាន
ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកជំទាវ ម៉ែន សំអន លោក សោម សុជាតា និងសប្បុរសជនដែលបានផ្តល់អំ ណោយសប្បុរសធម៌ដល់គ្រួសារលោកដែលកំពុងជួបប្រទះការលំបាក លោកសូមគោរពជូនពរសូមអោយលោកជំទា វម៉ែន សំអន និងសប្បុរសជនទាំងអស់មានសុខភាពល្អទទួលជ័យជំនះគ្រប់ភារកិច្ចនិងគ្រប់ពេវាលា ដើម្បីកសាងប្រទេសអោយបានសំបូរសប្បាយរុងរឿងទៅអនាគត