រោងចក្រក្រុមហ៊ុនជេនេរ៉លថាយអឺរថេកណឡជី(ខេមបូឌា)ឯ.កផលិតសំបកកង់រថយន្ត នៅខេត្តព្រះសីហនុត្រូវបានដាក់ឱ្យដំណើរការ

0

ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី១៨ខែមិនា ឆ្នាំ ២០២៣បានអញ្ជើញដាក់ឱ្យដំណើរការ ការផលិតចេញសំបកកង់រថយន្តលើកដំបូងរបស់ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរថេកណឡជី(ខេមបូឌា)ឯ.កមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុឃុំបិតត្រាងស្រុកព្រៃនប់ខេត្តព្រះសីហនុ។​

លោក Gu Cui ប្រធានក្រុមហ៊ុន Jiangsu General Science Technology Co.Ltd បានមានប្រសាសន៍លើក ឡើងថា ការផលិតចេញសំបកកង់លើកដំបូងនាពេលនេះ បន្ទាប់ពីការសាងសង់រោងចក្រទី១នៅក្នុង ប្រទេស ថៃរយ:ពេល៣ឆ្នាំ យើងបានសាងសង់ក្រុមហ៊ុនទី២ នៅកម្ពុជា (ខេត្តព្រះ សីហនុ)។​ ក្រុមហ៊ុន Jiangsu General Science Technology Co.Ltd ជាក្រុមហ៊ុនសំបកកង់ឈាន មុខគេមួយនៅប្រទេសចិន ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបន្តពន្លឿនការធ្វើឪ្យប្រសើរនូវឧស្សាហកម្មអន្តរ ជាតិ ឧស្សាហកម្មឆ្លាតវៃ និងឧស្សាហកម្មបៃតង។​ ហើយ ក៍ជាក្រុមហ៊ុនដំបូងគេក្នុងខេត្តជាំងស៊ូ ដែលវិនិ យោគជាង ១០០លានដុល្លា។​ ហើយនៅកម្ពុជា ក្រុមហ៊ុនបាន ដាក់ទុនវិនិយោគ ៣០០លានដុល្លា ដែលគ្របដណ្តប់លើផ្ទៃដី ១៨០ ០០០ម៉ែត្រការ៉េ។​ មានសមត្ថភាពផលិត សំបក កង់ក្នុង១ឆ្នាំ គឺសំបកកង់តូច ៥លានគ្រឿង និងសំបកកង់ឡានធំ ៩០០ ០០០គ្រឿង នាំចេញជាចម្បងទៅ កាន់ ប្រទេសសហរដ្ឋអាមេរិក ទ្វីបអឺរ៉ុប ប្រទេសប្រេស៊ីល និងប្រទេសផ្សេងទៀត។​ រោងចក្រផលិតសំបងកង រថយន្ត នេះ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២២ គោលដៅបង្កើតក្រុមហ៊ុនឆ្លាតវៃ ស្វ័យប្រវត្តិ និងពត៌មានដោយប្រើ ប្រាស់ឧករណ៍លំដាប់ពិភព លោក និងបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា។​ ការបង្កើតរោងចក្រផលិតសំបកកង់រថយន្តនាពេលនេះ ក្នុងគោលបំណងផ្តោតលើផែនការ 5X អនុវត្តគោលគំនិត ” រួមគ្នាឈ្នះទាំង៨ភាគី ” លើកកម្ពស់ការកែលម្អជាបន្តបន្ទាប់នៃម៉ាកផលិតផល កម្លាំងទំនាក់ទំនងទីផ្សារ និង គុណ ភាពកម្រិតខ្ពស់ ហើយនិង ដើម្បីផ្តល់ផលិតផលសំបកកង់ និងសេវាកម្មដែលមានសុវត្ថិភាពបៃតង ដល់ អតិថិជនសកលលោក ខិតខំបង្កើតរោងចក្រគំរូ ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា របស់កម្ពុជា។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអបអរសាទរ និងស្វាគមន៍ការដាក់ឱ្យដំណើរការ ការ ផលិតចេញសំបកកង់រថយន្តលើកដំបូងរបស់ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី(ខេមបូឌា) នៅក្នុងខេត្ត ព្រះសីហនុ។ សូមថ្លែងអំណរគុណក្រុមហ៊ុន ជេនេរ៉ល ថាយអឺ ថេណូឡូជី (ខេមបូឌា) ជ្រើសរើសយក ខេត្តព្រះ សីហនុ ដើម្បីដាក់ទុនវិនិយោគអាជីវកម្មក្នុងការផលិតសំបកកង់រថយន្ត ជាប្រភេទផលិតផលថ្មីមួយទៀតសម្រាប់ ខេត្តព្រះសីហនុ និងជួយសម្រួលដល់វិនិយោគិនដែលមកវិនិយោគនៅខេត្តព្រះសីហនុ ដោយលើកទឹកចិត្តដល់ ការនាំ សម្ភារសាងសង់ ចូលដោយឥតបង់ពន្ធ​ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងការពារសន្តិសុខ សុវត្ថិ ភាព ជូនដល់វិនិយោគិនបរទេសទាំងអស់។​ ផ្អែកតាមការប្តេជ្ញាចិត្ត និងកិច្ចសហ ប្រតិបត្តិការអន្តរជាតិ​រវាងរដ្ឋា ភិបាល​នៃប្រទេស​ទាំង​ពីរ(កម្ពុជា-ចិន) ក្រុមហ៊ុនហុង​តូ​គ្រុប ទីក្រុងហ្វូស៊ី ខេត្តជាំងស៊ូ បានបង្កើតតំបន់សេដ្ឋ កិច្ចពិសេសក្រុងព្រះសីហនុ បានផ្តល់ផលប្រយោជន៍យ៉ាងសន្ធឹក​សន្ធាប់​ដល់ការអភិវឌ្ឍផ្នែកឧស្សាហកម្មធុន មធ្យម ធុនធំសម្រាប់ខេត្តព្រះសីហនុ និងបាននាំ​មកនូវបច្ចេកវិទ្យាថ្មីៗ ចំណេះ ជំនាញ វិជ្ជាជីវៈ ហើយបានផ្តល់ ការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន​​តាមរយៈធ្វើការងារនៅតាមបណ្តារោងចក្រ-សហគ្រាសនានាក្នុងតំបន់​សេដ្ឋ​កិច្ចពិសេស ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជ រដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធ ភាពនៅកម្ពុជា ។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុបានបន្តថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជា ការបើក​ច្រកពា​ណិ​ជ្ជកម្ម កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់រវាងប្រទេសទាំងពីរ (កម្ពុជា-ចិន) និងបានទាក់ទាញការចាប់អារម្មណ៍ជាបណ្តើរៗពីបណ្តាវិនិយោគិនបរទេសដែលមានបំណងមកបណ្តាក់ទុនវិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ។ វត្តមានក្រុមហ៊ុន ជេនេរ៉ល ថាយអឺ ថេណូឡូជី (ខេមបូឌា) នៅខេត្តព្រះ សីហនុ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការរីកចំរើនសេដ្ឋកិច្ចក្នុងខេត្ត ក៏ដូចជាការបង្កើតការ ងារជូនប្រជា ពលរដ្ឋ ការ​កើនឡើងនូវបរិមាណនាំចេញ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​រូបវន្តកំណើនចំណូលពន្ធដារនិងចំណូល មិនមែនសារពើពន្ធធ្វើឱ្យមានកំណើន និងរក្សាបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងកាលានុវត្តភាពនៃការវិនិយោគ ជាតិនិងអន្តរជាតិបច្ចុប្បន្នខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជា“តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង”និងប្រសិទ្ធនាមជា“តារារះនាទិសនិរតី”ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ -២០២៥ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

 បច្ចុប្បន្នខេត្តព្រះសីហនុ មានសហគ្រាសតូច-ធំចំនួន២២១ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១១ទីតាំង មាន ០៤ទីតាំង កំពុងដំណើរការ។ ផ្អែកតាមចក្ខុវិស័យ និងគោលនយោបាយនាពេលអនា គតដ៏ខ្លីខាងមុខនេះ ខេត្ត ព្រះសីហនុសង្ឃឹមថា នឹងទទួលបានវិនិយោគិនបរទេសជាបន្តបន្ទាប់មកវិនិយោគ និងធ្វើពាណិជ្ជនៅខេត្ត ព្រះសីហនុ៕

នាគសមុទ្រ