ខេត្តព្រះសីហនុ៖យុវជនទិសអាគ្នេរយ៍ ៥៤ដឹកនាំដោយឯកឧត្តម បណ្ឌិត តាំង សំណាង ជាប្រធាន សមា គមន៍នារសៀលថ្ងៃទី១៨មិនា ឆ្នាំ ២០២៣សហកាជាមួយលោកសាស្រ្ដាចារ្យ បណ្ឌិត ចាន់សំអាន អនុប្រធាន ក្រុមប្រឹក្សារភិបាល នៃសមាគមន៍ សណ្ឋាគារ និងភោជនីយដ្ឋាន ខេត្តព្រះសីហនុ តំណាងលោកឧកញ្ញ៉ា សុខ ដារ៉ា ប្រធានក្រុមប្រឹក្សាភិបាល សមាគមន៍ សណ្ឋាគារ និងសមាគមន៍ ខេត្តព្រះសិហនុរួមនឹងសិស្សានុ សិស្ស របស់សាលារីអាន លោកគ្រូ អ្នកគ្រូ បានចុះធ្វើការផ្សព្វផ្សាយ អំពី ឆ្នេរស្អាត បរិស្ថានល្អ និងទេសចរណ៍រីក រាយនៅតំបន់ឆ្នេរសមុទ្រព្រែកត្រែង ស្រុងស្ទឹងហាវ ខេត្តព្រះសីហនុក្នុងគោលដើម្បីបំផុស និងជម្រុញនិងរួមគ្នា សម្អាត បរិស្ថាន។
ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត តាំង សំណាង ជាប្រធាន សមាគមន៍យុវជនទិសអាគ្នេរយ៍ ៥៤ គមន៍ បានលើកឡើងថាទាំងនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបំផុសនិងលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ពិសេសចំពោះយុវជនកុលបុត្រកុលធីតាខ្មែរឱ្យបន្តជំរុញនិងយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀតក្នុងការលើកកម្ពស់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍និងការរីកចម្រើននៃសង្គមជាតិយើង។បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាពស្ថិរភាពនយោបាយសណ្តាប់ធ្នាប់សាធារណៈប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរនិងមានការអភិវឌ្ឍលើគ្រប់វិស័យជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់គួរឱ្យកត់សំគាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លើសពីនេះទៀតក្នុងដំណើរឆ្ពោះទៅមុខកម្ពុជាត្រូវបន្តខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតដើម្បីទទួលបាននូវភាពរីកចម្រើនសម្រេចបានតាមបំណងប្រាថ្នារបស់ខ្លួនសំដៅបន្តកែលម្អជីវភាពនិងការរស់នៅរបស់ប្រជាជនការរួមចំណែកថែរក្សាភពផែនដីរបស់យើងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។យុទ្ធសាស្ត្រមួយដ៏សមស្របក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ជាមាសបៃតង និងនាំកម្ពុជាឆ្ពោះទៅរកភាពស្អាត និងបៃតង និងប្រ កប ដោយសុវត្ថិភាពខ្ពស់ ។ដូចនេះសូម ប្រជាពលរដ្ឋទាំងអស់ចូលរួមនៅក្នុ ងយុទ្ធនាការ សំអាតទីក្រុង សំអាត កន្លែងធ្វើអាជីវកម្ម កន្លែងធ្វើការនិងតំបន់រមណីយដ្ឋាននានាឱ្យបានល្អស្អាតជាប្រចាំ៕
នាគសមុទ្រ