ស៊ីបមួយគ្រឿងត្រូវបានកាប់បំផ្លាញចោលដោយមន្ត្រីបរិស្ថាននិងសហគមន៍ក្រោយពីទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ

0

សៀមរាប÷តាមសេចក្ដីរាយការណ៍និងការបញ្ជូនរូបភាពមួយចំនួនរបស់ប្រជានេសាទតាមដងស្ទឹងជីក្រែងបានប្រាប់អ្នកសារព័ត៌មានថាមានការនេសាទត្រីដោយប្រើប្រាសឧប្បករណ៍នេសាទខុសច្បាប់ម៉ាសីុនឆក់ក្ដៅនិងឆក់ត្រជាក់ទាំងយប់ទាំងថ្ងៃជាពិសេសរុញសីុបពេលយប់ដោយដាក់ម៉ាសីុនត្រជាក់ដែលមានឥទ្ធិពលស្រូបត្រីរំអិល៣០ម៉ែត្រគ្រប់ទិស។
ជាក់ស្តែងនៅថ្ងៃសៅរ៍ទី១៨ខែមិថុនាឆ្នាំ២០២៣ប្រជាពលរដ្ឋបានឃើញសីុបមួយគ្រឿងដែលមានចងប្រាំងកង់ពីរគឺជាឧប្បករណ៍សប្រាប់ដាក់ម៉ាសីុនឆក់ត្រជាក់។ពួកប្រជានេសាទបានធ្វើសេចក្ដីរាយការណ៍អោយលោកអ៊ុយ សុវណ្ណនី(ធាង)នាយសង្កាត់រដ្ឋបាលជលផលអន្លង់សំណរនិងលោកសិិុនគក់ប្រធានបរិស្ថានស្នាក់ការអន្លង់សំណរ។ភ្លាមៗនោះក៏មានមន្ត្រីបរិស្ថានចំនួន២នាក់និងសហគមន៍ចំនួន២នាក់បានមកកាប់បំផ្លាញសីុបដែលមានប្រាំងកង់ពីរសម្រាប់ដាក់ម៉ាស៊ីុនឆក់ត្រជាក់នៅវេលាម៉ោង១០,០០នាទីព្រឹកថ្ងៃសៅរ៍ទី១៨ខែមិនាឆ្នាំ២០២៣នៅចំណុចទ្រុងជ្រូកដងស្ទឹងជីក្រែងឃុំអន្លង់សំណរស្រុកជីក្រែងហើយបានកាប់បំផ្លាញចោល។
ជាចុងក្រោយប្រជានេសាទសូមណូមពរដល់លោកអ៊ុយ សុវណ្ណនី(ធាង)នាយសង្កាត់រដ្ឋបាលជលផលអន្លង់សំណរនិងលោកសិុន គក់ប្រធានមន្ត្រីបរិស្ថានស្នាក់ការអន្លង់សំណរមេត្តាបន្តសកម្មភាពទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទប្រភេទឆក់ក្ដៅឆក់ត្រជាក់ជាពិសេសរុញសីុបដាក់ម៉ាស៊ីនត្រជាក់ជៀសវាងដូចសម្តីអ្នកទិញត្រីម្នាក់ស្ដីអោយប្រជាពលរដ្ឋថាបើឃើញអ្នកឆក់ត្រីតាមស្ទឹងហាមញ៉េញ៉ាយព្រោះខ្លួនសកលុយអោយជំនាញនិងស្ថាប័នពាក់ព័ន្ធអស់ហើយ៕

ក្នុង​នោះ​ប្រជា​ពលរដ្ឋ​ បានសំណូមពរ ឲ្យសមត្ថកិច្ច បង្រ្កាប​បទល្មើសឆក់ត្រី និងការដាក់របាំងសាច់ជាច្រើន ដោយ​កន្លង​មក សមត្ថកិច្ច​ជំនាញ​បង្រ្កាបតែ បទល្មើស​តូចតាច ជាលក្ខណះគ្រួសារ​ សម្រាប់​បទល្មើស​ធំ​បែរជាមើលរំលោង ដូច្នេះ​សូម​ឲ្យបង្រ្កាបឲ្យមានភាព ស្មើ​ភាព​គ្នា​
ស្រុកជីក្រែង(អ៊ុក ផ្លុង)