ខេត្តព្រះសីហនុ៖រហួតមកដល់ពេលនេះរយៈពេលជាង០៣ឆ្នាំមកហើយសំណុំរឿងព្រណ្ឌអំពើហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិតនិងបំផ្លាញសម្ភារៈផ្សេងៗរួមនឹងម៉ូតូមួយគ្រឿងនៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹង ហាវខេត្តព្រះសីហនុពីសំណាក់ជនអនាធិបតេយ្យមួយក្រុមមានបក្ខពួកប្រមាណ៣០នាក់ក្នុងគោលបំណងរំលោភបំពានយកដីស្របច្បាប់របស់ជនរងគ្រោះនោះនៅមិនទាន់ទទួលបានយុត្តិធម៏នៅឡើងទេ ខណៈរបាយការណ៍ ស្តីពីការចុះអង្កេតស្រាវជ្រាវរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានិងការបំភ្លឺពីសំណាក់ភាគីពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានចុះថ្ងៃទី១៨សីហាឆ្នាំ២០២១បញ្ជាក់ថាជនរងគ្រោះដែលត្រូវក្រុមជនដៃដល់ព្រួតគ្នាប្រើអំពើហឹង្សានិងវាយបំផ្លាញសម្ភារៈផ្សេងៗរួមនឹងម៉ូតូមួយគ្រឿងនោះគឺជាជាម្ចាស់ដីស្របច្បាប់ណាក៏ដោយ។
ពាក់ព័ន្ធនិងករណីហឹង្សាខាងលើនេះលោក លឹម ងួន និង លោក លីប៉ូ រ៉ា រស់នៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (ជនរងគ្រោះ) បានបញ្ជាក់ថានៅអំឡុងខែមីនា ឆ្នាំ២០១៩ មានឈ្មោះ ឡាយ សុខវីរៈ ម៉ាក់ មឿន កើត សុផល និងបក្ខពួកបាននាំគ្នាសាងសង់ផ្ទះចំនួន២ខ្នង និងបានរំលោភបំពានយកដីរបស់គាត់ ទំហំ ០៦ហិក តាស្ថិតនៅភូមិឫទ្ធី០២ឃុំកែវផុសស្រុកស្ទឹងហាវខេត្តព្រះសីហនុ។ក្នុងពេលកំពុងសាងសង់រូបគាត់(ជនរង គ្រោះ) ក៏បានទៅហាមឃាត់មិនឱ្យពួកគេសាងសង់ទេ តែពួកគេមិនស្ដាប់គឺ នៅតែបន្តការសាងសង់ ដដែល។ក្រោយមក គាត់ក៏បានសុំអន្តរាគមន៍ពីអាជ្ញាធរឃុំកែវផុស អាជ្ញាធរឃុំបានដឹកនាំកម្លាំងចុះមកទីតាំងដីទំនាស់ បានឃើញ ឈ្មោះ ឡាយ សុខវីរៈ ម៉ាក់ មឿន កើត សុផល និងបក្ខពួកកំពុងសាងសង់ និងបានហាមឃាត់ និងឱ្យរុះផ្ទះចេញ តែពួកនេះមិនស្តាប់តាមអាជ្ញាធរឡើយ។ ក្រោយមកនៅថ្ងៃទី២៤ ខែមីនាឆ្នាំ២០១៩ ក្រុមជនខាងលើបានដឹកជើង តាង បង្គោល មកដាំលើដីរបស់គាត់ទៀត ពេលបានឃើញសកម្មភាពរបស់ក្រុមនេះ គាត់បានសុំអន្តរាគមន៍ទៅ អាជ្ញាធរនិងនគរបាលបានចុះពិនិត្យទីតាំងដីម្តងទៀតគឺឃើញមានបង្គោលថ្មធំៗតែមិនឃើញមនុស្សទេ។លុះក្រោយមកខណៈពេលអាជ្ញាធរឃុំនិងសមត្ថកិច្ចចេញទៅផុតអស់ក៏លេចមុខក្រុមជនខាងលើនិងបក្ខពួកមានគ្នាប្រហែល៣០នាក់កាន់ដំបងកាំបិតផ្គាក់បានធ្វើសកម្មភាពគម្រាមកំហែងនិងដេញកាប់និងវាយដោយដំបងបណ្តាលឱ្យឈ្មោះលី បូរ៉ា រងរបួស២ដំបង ,លីម ងួន រងរបួស១ដំបងចំឆ្អឹងខ្នង របួសធ្ងន់ (សម្រាកពេទ្យ)ហើយរហួត មកដល់សព្វថ្ងៃ នៅមិនទាន់ជាសៈស្បើយទេ។ចំណែកសម្ភារៈមួយចំនួនធំរួមនិងម៉ូតូមួយគ្រឿង ត្រូវបានក្រុម របស់ ឡាយ វីរៈ បំផ្លិចបំផ្លាញខូចខាតអស់គ្មានសល់។
ក្រោយហេតុការណ៏នេះ លោក លឹម ងួន និង លោក លី ប៊ូរ៉ា (ជនរងគ្រោះ)ក៏បានដាក់ពាក្យបណ្តឹងទៅ គ្រប់ស្ថានប័នពាក់ព័ន្ធរួមនឹងសាលាដំបូងខេត្តព្រះសីហនុផងដែរដើម្បីស្វែងរកយុត្តិធម៏ប៉ុន្តែររូបគាត់ជាជនរងគ្រោះមិនទទួលបានយុត្តិធម៏នោះឡើយ។តែផ្ទុយទៅវិញបែរសាលាដំបូងខេត្តព្រះសីហនុទទួលពាក្យបណ្តឹងក្រុមជនបង្ករក្រោយរូបភាព(ចោរស្រែកចាប់ចោរ)ហើយបានកសាងសំណុំរឿងព្រហ្មទណ្ឌលេខ ៩៥ ចុះថ្ងៃទី២១ ខែ មករា ឆ្នាំ២០២០ មកចោទមកលើរូប លោកជាជនរងគ្រោះឱ្យទៅក្លាយជាជនល្មើសយ៉ាង អយុត្តិធម៏បំផុត ទៅ វិញ។លោក លឹម ងួន ក្រោយមានបញ្ហារអយុត្តិធម៏បែបនេះ លោកក៏បានដាក់លិខិតស្នើសុំទៅ គណៈកម្មា ធិការសិទ្ធិមនុស្សកម្ពុជាចុះមកអង្កេតស្រាវជ្រាវនិងការបំភ្លឺពីសំណាក់ភាគីពាក់ព័ន្ធអាជ្ញាធរមូលរហូតដល់ស្នងការដ្ឋាននគបាលខេត្តព្រះសីហនុជាលទ្ធផលគណៈកម្មា ធិការសិទ្ធិមនុស្សកម្ពុជាបញ្ជាក់ថារូបគាត់ពិតជាជនរងគ្រោះជាម្ចាស់ដីស្របច្បាប់ដែលត្រូវក្រុមជនដៃដល់ព្រួតគ្នាប្រើអំពើហឹង្សានិងវាយបំផ្លាញសម្ភារៈផ្សេងៗរួមនឹងម៉ូតូមួយគ្រឿងយ៉ាងពិតប្រាកដ៕
*សូមអានខ្លឹមសារទាំងស្រុងស្តីពីរបាយការណ៍ស្តីពី ការចុះអង្កេតស្រាវជ្រាវគណៈកម្មាធិ ការសិទ្ធិមនុ ស្សកម្ពុជាចុះថ្ងៃទី១៨សីហាឆ្នាំ២០២១*
នាគសមុទ្រ