ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ក្រុងបុកនិងរថយន្តបណ្ដាលឱ្យមនុស្សចំនួន 12 នាក់រងរបួសធ្ងន់ស្រាលនិងស្លាប់ម្នាក់

0

កំពង់ឆ្នាំង នៅថ្ងៃទី 21 ខែមីនាឆ្នាំ 2023 វេលាម៉ោង 12 10 នាទីយប់នៅចំណុចរង្វង់មូលឆ្នាំង លើផ្លូវជាតិលេខ 5 ចន្លោះបង្គោលគីឡូម៉ែត្រ លេខ 81 82ស្ថិតក្នុងស្ថិតក្នុងភូមិព្រៃខ្មែរឃុំរលាប្អៀរស្រុករលាបៀរខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តមួយគ្រឿងម៉ាក់TRlTON ពណ៌សពាក់ផ្លាកលេខខេមរៈភូមិន្ទ 02 08 30បើកបរដែលមិនស្គាល់អត្តសញ្ញាណបើកបរពីរជើងទៅត្បូងក្នុងដំណើរច្រាសទឹកគ្នា ខណៈពេលមកដល់ចំណុចកើតហេតុខាងលើបានបុកនិងរថយន្តក្រុងមួយគ្រឿងទៀតម៉ាក់ហ៊ីយ៉ាន់ដាយពណ៌

ក្រហមពាក់ស្លាកលេខសៀមរាប 3A
15 52 របស់ក្រុមហ៊ុនម៉េង លី បើកបរដោយជនមិនស្គាល់អត្តសញ្ញាណបណ្ដាលឲ្យរងរបួសសរុបចំនួន 12 នាក់ស្រី 5 នាក់រងរបួសធ្ងន់7 នាក់និងស្លាប់ស្ត្រីម្នាក់ផងដែរនៅនឹងកន្លែងការហេតុ។

សូមបញ្ជាក់ផងដែរថាអ្នកជិះរថយន្តក្រុងគ្មាននរណាម្នាក់រងរបួសឡើយ។

បើយោងតាមការបញ្ជាក់ពីកម្លាំងនគរ
បាលចរាចរណ៍ស្រុកលាប្អៀរបានឲ្យ
ដឹងថា ចំណែកឯអ្នករងរបួសធ្ងន់ស្រាលទាំងអស់ត្រូវបានបញ្ជូនតាមរថយន្តសាមុយទៅសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងនិងសាកសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

រីឯរថយន្ត ទាំង2 គ្រឿងខាងលើរងការ
ខូចខាតមួយកំណត់មុខស្ទើរទាំងស្រុង
ផងដែរ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តទាំងពីរគ្រឿងបានរត់គេចខ្លួនបាត់
ស្រមោល។

បច្ចុប្បន្ន រថយន្តទាំងពីរគ្រឿងត្រូវបានកម្លាំងនគរបាលជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរដើម្បីដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕សុខ គឹមសៀន