បុរសម្នាក់បានស្លាប់នៅនិងកន្លែង កើតហេតុ ចំណែករថយន្តទំនើប ខ្ទេចមួយកំណាត់មុខយ៉ាងដំណំ

0

កំពង់ឆ្នាំង÷ បុរសម្នាក់បានស្លាប់ភ្លាមៗ

នៅនឹងកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ 5 បានជួបគ្រោះ
ថ្នាក់ចរាចរណ៍រវាងរថយន្ត ពាក់ស្លាកលេខភ្នំពេញ 2BT-91.88 ចំណែកម៉ូតូសង់ពាក់ស្លាកលេខ 1V- 33.11ស្ថិតនៅចំណុចឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ២១ខែមីនាឆ្នាំ២០២៣ បន្ទាប់ពីធ្វើដំណើរទៅមើលប្រពន្ធឆ្លងទន្លេនៅខេត្តពោធិ៍សាត់ ។

ប្រភពពត៏មានពីសមត្ថកិច្ច នគរបាលជំនាញនៅកន្លែងការហេតុបានឲ្យដឹង
ថា បន្ទាប់ពីជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ តៃកុងរថយន្តខាងលើបានរត់គេចខ្លួនបាត់ស្រមោល ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ក្រោយពេលសមត្ថកិច្ចជំនាញចរាចរណ៍ស្រុកបាន
ចុះវាស់វែងបច្ចេកទេសរីឯរថយន្តនិង
ម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកដើម្បីដោះស្រាយទៅតាមនីតិវិធីនៅពេលក្រោយ៕សុខ គឹមសៀន