កំពង់ចាម: មានករណីអគ្គិភ័យ បានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់បីខ្នង នៅក្នុងភូមិថ្មី (ក) ឃុំរកាគយ ស្រុកកងមាសសង្ស័យឆ្លងចរន្តអគិ្គសនី ខណៈម្ចាស់ផ្ទះទៅចំការបាត់ ។
បេីតាមការបញ្ជាក់ ពីមន្ត្រីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មានករណីអគ្គីភ័យឆាបឆេះផ្ទះអស់ ៣ខ្នង នៅវេលា ម៉ោង៨ និង៣០នាទី នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នេះ ។ ប្រភពដដែល បញ្ជាក់ថា ក្រោយពីអគ្គិភ័យបានឆាបឆេះអស់ ១ខ្នង របស់ផ្ទះឈ្មោះ ជា ឈាង ភេទប្រុស អាយុ ៨៣ឆ្នាំ រួចក៏រាលដាល ដល់ផ្ទះប្រជាពលរដ្ឋ ១ខ្នង ទៀត ប៉ុន្តែ សមត្ថកិច្ចបានជួយអន្តរាគមន៍ ពន្លត់ទាន់ពេលវេលា ។
ប្រភពពីសមត្ថកិច្ច បានបញ្ជាក់ទៀតថា ក្នុងហេតុការណ៍នេះ ជំនាញបានប្រេីប្រាស់ឡានអស់ ០៥គ្រឿង និងទឹកអស់ ០៨ឡាន ទេីបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយមិនរាលដាលឆេះ ដល់ផ្ទះអ្នកជិតខាង ទៀតឡេីយ ។
តាមប្រភពបញ្ជាក់ទៀតថា នៅព្រឹកហេតុការណ៍នេះ ម្ចាស់ផ្ទះ បានទៅចំការបាត់ ស្រាប់តែដល់ម៉ោង ៨និង៣០នាទី ថ្ងៃទី២១ ខែមីនា នេះ មានការឆ្លងចរន្តអគ្គិសនី បង្កឲ្យចេញជាអណ្តាតភ្លេីងឆាប់ឆេះ នៅលេីផ្ទះ ទេីបអ្នកជិតផ្អេីលឆោឡោហៅអ្នកជិតខាងជួយពន្លត់ និងរាយការណ៍ ទៅសមត្ថកិច្ច ស្រុកកងមាស ភ្លាមៗ ដេីម្បី ជួយអន្តរាគមន៍។
សូមបញ្ជាក់ថា ក្នុងហេតុការណ៍ ខាងលើនេះ បានឆាបឆេះផ្ទះអស់ ៣ខ្នង ក្នុងនោះ មាន ១ខ្នង ត្រូវភ្លេីងឆាបឆេះអស់ គ្មានសល់ ។ ប៉ុន្តែ ពុំបង្កឲ្យមនុស្សរងរបួស ឬគ្រោះថ្នាក់ អ្វីឡេីយ ៕







































