ល្បែងមាន់ជល់តាមប្រពន្ធ័អនឡា ញ កំពុងរីកដូចផ្សិតនៅស្រុកនៅដំណាក់ចង្អើរ សមត្ថកិច្ចមិនមានវិធានការណ៍បង្ក្រាប

0

កែប; ប្រភពពីមន្ត្រីរាជការតូចតាច មួយ ចំនួននៅខេត្តកែប បានលួចបង្ហើបឲ្យដឹងថា នៅតាមតូបកាហ្វេរាល់ថ្ងៃគេសង្កេតឃើញ សកម្មភាពបើកល្បែងស៊ីសងជល់មាន់ និងល្បែងឡូតូ តាមប្រព័ន្ធអនឡាញ របស់ ក្រុមហ៊ុនមួយឈ្មោះ SB24 ម៉ោងកំពុងពេញ និយមខ្លាំងណាស់នៅ ក្នុងភូមិសាស្ត្រ ស្រុកដំណាក់ ចង្អើរ ខេត្តកែប ភ្នាល់ចាក់លុយច្រើនៗ ដោយស្រែកហ៊ោកញ្ច្រៀវ អ៊ូអរយ៉ាងគគ្រឹកគគ្រេ ងបំផុត ហាក់បីដូចជាល្បែងស្រប ច្បាប់ទៅហើយ។

ប៉ុន្តែផ្ទុយទៅវិញ អាជ្ញាធរមូលដ្ឋានបានត្រឹមធ្វើកិច្ចសន្យា ឱ្យឈប់ ពេ លសមត្ថកិច្ចចេញផុត បើកលេងវិញលើសដើម សកម្មភាពនេះហាក់ បីដូចជា ម្ចាស់ទីតាំងនិងសមត្ថកិច្ច កំពុងលេងបិទពួន ដើម្បីបន្លំភ្នែកមហាជន»។
ប្រភពបានបន្តទៀតថា បញ្ហាល្បែង ស៊ីសងខាងលើនេះ សម្ដេចតេជោហ៊ុនសែន ធ្លាប់មានប្រសាសន៍ថា ឲ្យអាជ្ញាធរនិងសមត្ថកិច្ច នៅមូល ដ្ឋាន បង្ក្រាបល្បែងស៊ីសង នៅក្នុងមូលដ្ឋាន ប៉ុន្តែនៅស្រុកដំណាក់ ចង្អើរ ខេត្តកែបនេះ អាជ្ញាធរនិងសមត្ថកិច្ចបើកដៃឲ្យល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ បើកលេងយ៉ាងរំភើយ។

គួរបញ្ជាក់ថា យុទ្ធនាការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ បានធ្វើ ឡើង ក្រោយពេលដែល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានថ្លែងប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃទី 14 មករាឆ្នាំ 2023 កន្លងទៅនេះ ហើយសម្ដេចតេជោ បានចេញនៅបទបញ្ជាយ៉ាងក្តៅគគុក ឲ្យមន្ត្រីនៅមូលដ្ឋាន ទាំងអស់យកចិត្តទុក ដាក់ បង្រ្កាបបទល្មើស ល្បែង ស៊ីស ងខុសច្បាប់ ដោយគ្មានការលើក លែង ហើយប្រសិនបើ អភិបាលរាជធានី-ខេត្ត ឬអាជ្ញាធរណាមិនអនុវត្ត តាមប្រមុខរដ្ឋាភិបាល ព្រមា នថា នឹងដកចេញពីតំណែងតែម្តង រហូតមកដល់ ពេលនេះហើយ ល្បែ ង ស៊ីសងនៅតែបើកលេងជាបន្តប ន្ទាប់នៅស្រុក ដំណាក់ចង្អើរខេត្តកែប។