កំពង់ឆ្នាំង៖ជនចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ និងប្រជាពលរដ្ឋទីទាល់ក្រចំនួន៤៦០គ្រួសារនៅក្នុង ឃុំចំនួន៦ក្នុង ស្រុកបរិបូណ៌ នៅព្រឹកថៃ្ងទី២៩ ខែកញ្ញា ឆ្នាំ២០១៤ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត បានចុះសួរសុខទុក្ខ និង នាំយកអំណោយរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរកិច្ចការនារី ខេត្តកំពង់ឆ្នាំង ទៅចែកជួនដោយផ្ទាល់ដៃ នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន បរិបូណ៌។
លោកថាន សារុំអភិបាលរងស្រុកបរិបូណ៌បានអោយដឹងថា៖អំណោយដែលបានចែកជូនដល់
ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយនិងប្រជាពលរដ្ឋទីទាល់ក្រចំនួន៤៦០គ្រួសារមកពីឃុំពពេល,ឃុំខុនរ៉ង,ឃុំផ្សារ,ឃុំពន្លៃ,ឃុំចកនិងឃុំមេលំ ជាអំណោយផ្ទាល់របស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរកិច្ចនារីខេត្តកំពង់ឆ្នាំងដែលមួយៗគ្រួសារទទួលបាន អង្ក៣០គីឡូក្រាម មុង១,ក្រម៉ា១ និង សារ៉ុង១ចំណាយទឹកប្រាក់សរុបចំនួន៤៤.៨១៦.០០០រៀល។
នៅក្នុងឱកាសនោះឯកឧត្តម ឈួរ ច័ន្ទឌឿន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពី
សំណាក់សម្តេចអគ្គមហាសេនាទាំងបីដែលជាប្រមុខដឹកនាំស្ថាបន័ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល
និង សម្តេចគតិព្រឹទ្ធិបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចលោកតែងតែនឹករលឹក គិតគូរពីសុខទុក្ខ និងផលលំបាកក្នុងការរស់នៅរបស់បងប្អូននៅគ្រប់ទីកន្លែង នៅពេលដែលប្រជាពលរដ្ឋមានទុក្ខលំបាក រងគ្រោះថ្នាក់ដោយគ្រោះធម្មជាតិ គឺសម្តេចតែងផ្តល់ជូននូវអំណោយជូនដល់បងប្អូនគ្រប់ៗគ្នាដោយមិនប្រកាន់ពូជសាសន៍
និន្នាការនយោបាយអ្វីឡើយ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បន្តទៀតថា៖ទោះបីអំណោយនេះវាមិនគ្រប់តាមតម្រូវការរបស់បងប្អូនមែនតែវាអាចជួយសំរាលនូវការលំបាករបស់បងប្អូនបានមួយរយះផងដែរ។ឯកឧត្តម ក៏បានផ្តាំផ្ញើដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នាដោះស្រាយទុក្ខកង្វល់និងការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនអោយអស់ពីលទ្ធភាពមុននិងរាយការណ៍ទៅថ្នាក់លើអោយបានទាន់ពេលវេលា។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែទាំសុខភាពដោយការរស់នៅមានអនាម័យធ្វើអោយសុខភាព
យើងបានល្អ និងអាចកាត់បន្ថយបាននៅការចំណាយផ្សេងៗប្រចាំថៃ្ងក្នុងគ្រួសារបាន។
ប្រជាពលរដ្ឋដែលបានទទួលអំណោយដ៏ថ្លៃថ្លានិងដ៏សប្បុរសទាំងអស់ខាងលើនេះបានសម្តែងនៅទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំងចំពោះសម្តេចអគ្គមហាសេនាបតីទាំងបីនិងសម្តេចគតិព្រឺត្តបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្តេចតែងតែយកចិត្តទុកដាក់និងយល់បានពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងជនក្រីក្រទុរគត៌ កុមារកំព្រា ជនពិការ ដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។ប្រជាពលរដ្ឋទាំងអស់សូមគោរពជួនពរ
សម្តេចអគ្គមហាសេនាទាំងបីដែលជាប្រមុខដឹក សូមទទួលបានជ័យជំនះឈ្នះអស់មារសត្រូវគ្រប់ទិសទី ដើម្បីដឹកនាំប្រទេសជាតិប្រកបដោយសុខសន្តិភាព សុខដុម្យរមនា និងឆ្ពោះទៅកាន់វឌ្ឍភាពដែលជាភាពសម្បូររុងរឿងតទៅអនាគត៕
6