ពិធីកាត់ឬសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានាក្នុងវត្តមនោរម្យ ហៅវត្តទួលសាង៉ាំ

0

(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណអភិបាលខេត្តកែប និង លោកជំទាវ ស ម៉ាលី បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ឬសសីមាព្រះវិហារវត្តមនោរម្យ ហៅវត្តទួលសាង៉ាំ ស្ថិតនៅភូមិទួលសាង៉ាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលពិធីនេះ មានអ្នកចូលរួមប្រមាណជាង ១ពាន់នាក់ផងដែរ។

បើយោងតាមរបាយការណ៍របស់លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានឲ្យដឹងថា សមិទ្ធផលដែលនឹងរៀបចំពិធីសម្ពោធ នាពេលនេះសមិទ្ធិផលដូចខាងក្រោម៖ កុដិថ្ម១ជាន់និងបង្ហារកុដិរៀបឥដ្ឋដាក់សំណាញ់សាលាឆាន់មួយជុំ ,ក្លោងទ្វារវត្ត២ រោងបាយ១ខ្នង
បង្គន់អនាម័យ៤បន្ទប់ ផ្លូវថ្នល់ខាងកើតវត្តប្រវែង៣៥០ម៉ែត្រ និងបង្ហើយព្រះវិហារថ្មី១០០%រួចរាល់ជាស្ថាពរនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ដោយសរុបទឹកប្រាក់អស់ចំនួន= ២៨៩,១៥០ ដុល្លារ (ពីររយប៉ែតសិបប្រាំបួនពាន់ មួយរយហាសិបដុល្លា សហរដ្ឋអាមេរិកគត់)។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏បានអបអរសាទ និងថ្លែងអំណរគុណរចំពោះការកសាងសមិទ្ធផលទាំងអស់ នៅក្នុងទីអារាមនេះ ដែលកើតចេញពីការខិតខំ ក្នុងការដឹកនាំពីសំណាក់ព្រះចៅអធិការ គណៈកម្មាការអាចារ្យវត្ត និងការចូលរួម ការបរិច្ចាគ ចែករំលែករបស់ពុទ្ធបរិស័ទ្ធ សប្បុរសជនជិតឆ្ងាយ និងប្រជាពលរដ្ឋដែលមានសទ្ធាជ្រះថ្លារួមគ្នា កសាងសមិទ្ធផលនានាក្នុងទីអារាមនេះ។ ឯកឧត្តម បន្ថែមថា សមិទ្ធផលទាំងអស់នេះ បង្ហាញអំពីការយកចិត្តទុកដាក់ និងការរីកចម្រើនរបស់វិស័យព្រះពុទ្ធសាសនា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់។

លើសពីនេះ ឯកឧត្តម បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំបម្រើសេវាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ហើយបន្តពង្រឹងបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈកាន់តែប្រសើរឡើងថែមទៀត នឹង   បានអំពាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់  ចូលរួមរក្សាការពារសមិទ្ធផល ដែលយើងខិតខំសម្រេចបាន អោយបានគង់វង់ និងបន្តជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍប្រទេសអោយកាន់តែរីកចំរើនថែមទៀត  ចូលរួមគោរពប្រតិបត្តិព្រះពុទ្ធសាសនា ស្គាល់បុណ្យ ស្គាល់បាប ទន្ទឹមនឹងនោះ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ហើយត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន។
គួររំលឹកដែរថា នៅក្នុងពិធីកាត់ឬសសីមាព្រះវិហារនេះ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ព្រមទាំងសហការី  បានចូលរួមបច្ច័យ ចាប់មគ្គផលចំនួន ១៣,៣៦០,០០០លានរៀល និងប្រាក់ដុល្លា៧១០ដុល្លាអាមេរិក និងក៏មានការចែកអំណោយជូនតាជី យាយជី ចំនួន ២០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស ១ដុំ និងថវិកា ២ម៉ឺនរៀល សិស្សានុសិស្ស ២០០នាក់ ក្នុងម្នាក់ៗ សៀភៅ ២ក្បាល ប៊ិច ១ដើម ផងដែរ៕ សេង ណារិទ្ធ