កំពង់ឆ្នាំង បុរសម្នាក់បានស្លាប់ យ៉ាងអាណោចអាធម្ម ក្នុងថ្លុកឈាម បណ្ដាលឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៨ និង ៤០នាទីយប់ថ្ងៃទី២១ ខែមីនា នៅនឹងផ្ទះរបស់ខ្លួន ក្នុងភូមិតាំងពោន ឃុំពាម ស្រុកសាមគ្គីមានជ័យ ខណៈក្រោយពេលមាន ទាស់សម្ដីគ្នា ក្នុងពេលផឹកស៊ី។
យោងតាមរបាយការណ៍របស់អធិការនគរបាលស្រុកសាមគ្គីមានជ័យ បានឲ្យដឹងថា៖ ជនរងគ្រោះមានឈ្មោះ នុត សារឿន អាយុ ៥២ ឆ្នាំ មានពីរលំនៅភូមិឃុំកន្លែងកើតហេតុខាងលើ មុនពេលកើតហេតុជនរងគ្រោះបានចូលរួមផឹក
ស៊ីជាមួយគេនៅកន្លែងមួយ ហើយក៏មានទាស់ពាក្យសំដីគ្នាក្រោយមកជនរងគ្រោះក៏បានត្រឡប់មកដេកនៅ
ផ្ទះរបស់ខ្លួនវិញស្រាប់តែមានជនមិនស្គាល់មុខ មកលួច កាប់និងចាក់ជាច្រើនកាំបិត បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម។
ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចនគរបាលបានបញ្ជាក់ឲ្យដឹងទៀត ថា ក្រោយពេលសម្លាប់ជនរងគ្រោះហើយ
ជនបង្កបានលួចយកទូរសព្ទដៃចំនួន ២ គ្រឿង និងម៉ូតូ១គ្រឿង ពីជនរងគ្រោះ
ជិះគេចខ្លួនបាត់ ដែលពេលនេះសមត្ថកិច្ច
កំពុងតែបធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់៕ សុខ គឹមសៀន







































