ជិះម៉ូតូពេលយប់មើលផ្លូវមិនច្បាស់ ជ្រុលធ្លាក់លូនៅចំកណ្តាលផ្លូវ បណ្តាលអោយស្លាប់

0

(ខេត្តកំពត)៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ(បាក់ ក)ខណៈជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៣៣ កំពត-កែប នៅពេលយប់ សង្ស័យមើលផ្លូវមិនច្បាស់ ទើបបណ្តាលមនុស្សនិងម៉ូតូធ្លាក់ចូលទៅក្នុងលូ ដែលជំនាញកំពុងសាងសង់ផ្លូវថ្មី​ នៅកណ្តាលទ្រូងផ្លូវ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៨ និង១០នាទីមត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែតលេខ៧-៨ លើផ្លូវជាតិលេខ៣៣ កំពត កែប ក្នុងភូមិត្រពាំងធំ ឃុំត្រពាំងសង្កែរ ស្រុកទឹកឈូ ខេត្តកំពត។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម្នាក់ឯងក្នុងលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ចំណុចផ្លូវកំពង់ជួសជុល និងកាយផ្លូវកាត់ទទឹងថ្នល់ដើម្បីដាក់លូដែលមិនបានដាក់ស្លាកសញ្ញាអោយបានត្រឹមត្រូវ ទើបបណ្ដាលអោយអ្នកបើរបរម៉ូតូជ្រុលធ្លាក់ចូលក្នុងរណ្តៅលូដែលមានជម្រៅ បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុបែបនេះតែម្តង។

ប្រភពបានបញ្ជាក់ថា អ្នកបើកបរម៉ូតូឈ្មោះ ង៉ែត សុខន ភេទប្រុស អាយុ៣៥ ឆ្នាំ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ពាក់ស្លាកលេខ កែប1A-5625 ពណ៌ខ្មៅ មានទីលំនៅនៅ ខេត្តកែប។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯលំនៅដ្ឋាន។ចំណែកម៉ូតូសមត្ថកិច្ចប្រគល់ជូនដល់ក្រុមគ្រួសារយកទៅជួសជុលវិញ៕ សេង ណារិទ្ធ