កំពង់ឆ្នាំង ក្នុងឱកាសចុះសាកសួរនាំសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យភ្លើងឆេះផ្ទះចំនួន ៤៥ គ្រួសារ នៅភូមិផ្សាឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ២២ ខែមីនាឆ្នាំ ២០២៣ ឯកឧត្តម តូច ចាន់នី អគ្គនាយកសេវាសង្គមកិច្ច
នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និង
យុវនិតិសម្បទា អមដំណើរដោយលោក ឈាង ចន្ឋី ប្រធានមន្ទីរ សង្គមកិច្ចនិងមន្ត្រីរាជការ បានមានប្រសាសន៍ថា រាជ
រដ្ឋាភិបាលមិនទុកឲ្យនរណាម្នាក់ស្លាប់ដោយសារដាច់ពោះនោះឡើយ នេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្ដេច តេជោហ៊ុន សែន
នាយករដ្ឋមន្ត្រី។
ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាល
បានយកចិត្តទុកដាក់ ពីជីវភាពរបស់ប្រជាពលរដ្ឋ ដោយបានដាក់ចេញគោលនយោបាយ ជួយឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះចាប់ពីពរពោះរហូតដល់កើតអាយុបាន២ឆ្នាំ បន្ទាប់មក រាជរដ្ឋាភិបាលក៏បាន ដាក់ចេញផែនការ ឧបត្ថម ប័ណ្ឌសមធម៌ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ។
លុះដល់សម័យកូវីត រាជរដ្ឋាភិបាលក៏
បានឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលរង
ការប៉ះពាល់ដោយសារ កូវីដ និង បានជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋរងការប៉ះពាល់ លើបន្ទាត់ភាពក្រីក្រថែមទៀតផងដែរ។
ថ្ងៃនេះផងដែរ ដើម្បីចូលរួមរំលែកទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានជួយឧបត្ថម្ភដល់បងប្អូនរងគ្រោះដោយអគ្គីភ័យទាំង
៤៥ គ្រួសារ ទាំងតាមរយៈ ឯកឧត្តម
មានអង្ករ មី ទឹកត្រ ទឹកស៊ីអ៊ីវ មុង កន្តេល និងថវិកាមួយចំនួនផងដែរ៕
សុខ គឹមសៀន









































