កម្លាំងអធិការនគរបាលក្រុងកំពង់ឆ្នាំងបានចុះល្បាតឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ ពាក់ព័ន្ធនឹងករណីឆក់កាបូប

0

កំពង់ឆ្នាំង៖ កាលពីវេលាម៉ោង០០:៣០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី២១ ខែមីនាឆ្នាំ២០២៣ នៅចំណុចលើផ្លូវជាតិលេខ៥មុខក្លោងទ្វាសាលចិនហួរខៀវស្ថិតក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានកើតករណីអំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) និងសមគំនិតគ្នា ក្នុង ករណីអំពើលួចមានស្ថានទម្ងន់ទោស លើជនរង

គ្រោះឈ្មោះ ព្រហ្ម ស្រីខួច ភេទស្រី អាយុ ២៦ឆ្នាំ ទីលំនៅភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ក្រោយពេលកើតហេតុកម្លាំងយើងបានធ្វើការចេញល្បាត និងឃាត់ខ្លួនបានជនសង្ស័យ ០២នាក់ ដែលជាបក្សពួក
មកសួរនាំដែលមានឈ្មោះដូចខាងក្រោម ៖១, ស៊ន លីសៀង (ហៅជួង) ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅភូមិអូរូង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
២, ឈឿន សុភា (ហៅឈាង) ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិត្រពាំងគ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ក្រោយពីទទួលបានចម្លើយសារភាពពីបក្សពួកជនសង្ស័យ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១០:៣០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់
ឆ្នាំងសហការណ៍ជាមួយកម្លាំងអធិការ
ដ្ឋាននគរបាលស្រុករលាប្អៀរ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ដែលជាជនដៃដល់ក្នុងករណីខាងលើបាន ០១នាក់ទៀត ដែលមានឈ្មោះ ហ៊ុន ចាន់ឌឿន (ហៅឌុន) ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅភូមិត្រពាំងគ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងដកហូតវត្ថុតាង កាបូបមនុស្សស្រី ០១, ទូរស័ព្ទ ០១គ្រឿង,ម៉ូតូ០១
គ្រឿង(ម៉ាកហុងដាឌ្រីមសេ១២៥
សេរីឆ្នាំ២០១៧ឡើងតែមឆ្នាំ២០២២ ពណ៌ក្រហម ពាក់ស្លាកលេខ សៀមរាប 1Z-6721) ដែលជនសង្ស័យធ្វើសកម្ម
ភាពឆក់ពីជនរងគ្រោះខាងលើ ។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៣នាក់
កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងដើម្បីកសាងសំណុំរឿងដើម្បី បញ្ជូន ទៅតុលាការចាត់ការតាមនីតិវិធី ៕សុខ គឹមសៀន