ខេត្តកំពង់ធំ.ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះវីរភាពដ៏អង់អាចក្លាហាន ចំពោះអតីតយុទ្ធជន ដែលបានលៈបង់សាច់ស្រស់ ឈាមស្រស់ រហូតដល់ធ្លាក់ខ្លួនពិការ និងមួយចំនួនទៀតបានបាត់បង់ជីវិត ដើម្បីបុព្វហេតុជាតិ និងបានសំណូមពរដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវខិតខំថែរក្សាសុខភាពដើម្បិបន្តរួមគ្នាថែរក្សាសន្តិភាព និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិយើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ បាននាំយក នូវអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជនពិការនិងគ្រួសារអតីតយុទ្ធ ជនពលីទាំង១៥គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ និងត្រីខកំប៉ុងចំនួន១យួរផងដែរ ៕











































