ជនជាតិថៃ១ក្រុមយកកាំបិតតាំងតោកាប់ទៅលើគូសត្រូវជាជនជាតិចិន២នាក់បណ្តាលឲ្យរបួសធ្ងន់នៅក្រុងប៉ោយប៉ែតសង្ស័យដោយសាររឿងគំនុំ

0

បន្ទាយមានជ័យ៖ ជនជាតិចិន២នាក់រងរបួសធ្ងន់ដោយសាេតែជនជាតិថៃ៣នាក់កាប់ ក្នុងករណីរឿង គំនុំ មិនអាចអត់អោនឲ្យគ្នាបាន។រឿងនេះកើតឡើងនៅ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅចំណុចមុខវត្តផ្សារកណ្តាល ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្រោយពីជនជាតិថៃធ្វើសកម្មភាពហើយ ជនរងគ្រោះបានទៅដាក់ពាក្យប្តឹងនៅកងរាជអាវុធហត្ថ ពេលទទួលបានពាក្យប្តឹងហើយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​
ប៉ោយប៉ែតបានចុះប្រតិបត្តិការណ៍ដល់កន្លែងកើតហេតុ បង្ក្រាបជនសង្ស័យជាជនជាតិថៃបានចំនួន៣នាក់ ដកហូតកាំបិតតាំងតោ១។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ជនសង្ស័យទាំង៣នាក់​ ១ឈ្មោះ​ Soraprach Kiryapong ភេទប្រុស ជនជាតិថៃ ២ឈ្មោះ​ Supphachai Setteemut ភេទប្រុស ជនជាតិថៃ​ ៣ឈ្មោះ​ MONSAK AIMYOO ភេទប្រុស ជនជាតិថៃ ជនសង្ស័យទាំង៣នាក់ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថាដោយសាររឿងគំនុំមិនអាចអត់អោនឲ្យគ្នាបាន ជនសង្ស័យទាំង៣នាក់​ បានធ្វើសកម្មភាព ដោយយកកាំបិតប៉័ងតោកាប់ទៅលើជនរង គ្រោះទាំង២នាក់ ១ឈ្មោះ CHEN CHUN WEI ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន ២ឈ្មោះLIN CHUN FU ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន បណ្តាល
ឲ្យរងរបួសជាច្រើនកន្លែងធ្ងន់ ជនរងគ្រោះបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ជនសង្ស័យទាំង៣នាក់បានសារភាពថា​ ពួកខ្លួនពិតជាបានធ្វេីសកម្មភាពកាប់ទៅលេីជនរងគ្រោះជាជនជាតិចិនពិតប្រាកដមែនដោយសាររឿងគំនុំ។ជនសង្ស័យបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឲ្យដឹងថា​ជនសង្ស័យទាំង៣នាក់នេះ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផង ។
ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ នៅព្រឹកថ្ងៃទី២២ ខែមីនា​ ឆ្នាំ​២០២៣​ ដើម្បីអនុវត្តតាមនីតិវិធី​៕