បន្ទាយមានជ័យ៖
សមិទ្ធផលខាងពុទ្ធសាសនាកើតឡើងទៅបានដោយប្រទេសជាតិមានសន្តិភាព ឯកឧត្ដម ឈើយ ចាន់ណាសមាជិកព្រឹទ្ធសភា ប្រចាំមណ្ឌលខេត្តបន្ទាយមានជ័យថ្លែងដូច្នេះ ក្នយងពិធីសម្ពោធឆ្លង កុដិសាងសង់អំពីថ្មមួយខ្នងទំហំ ២០ម៉ែត្រគុណ នឹង៧ម៉ែត្រ កម្ពស់ពីរជាន់ ចំណាយថវិកាអស់ចំនួន៨៥៥០០ដុល្លារសហរដ្ឋអាមេរិក ស្ថិតនៅក្នុងវត្តប្រាសាទពង្រតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យនាថ្ងៃទី២២ មីនាឆ្នាំ២០២៣ ។
លោកជំទាវលោកជំទាវបណ្ឌិតអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ លោក លី សុវណ្ណារិទ្ធអភិបាលរងខេត្តនិងមន្ទីរអង្គភាព អជ្ញាធម៏ស្រុកនិងពុទ្ធបតិស័តចូលរួមច្រើនកុះករ។
ព្រះគ្រូចៅអធិការវត្តព្រះនាមវរឃោសោ មួង ឆាង មានសង្ឃ ដីកាបញ្ជាក់ថា៖ សមិទ្ធផលជាច្រើននៅក្នុងបរិវេណវត្ត គឺបានមកពីកម្លាំងមហាសាមគ្គីសប្បុរសជនជិតឆ្ងាយ បានផ្ដួចផ្ដើមកសាងអាចកើតមានឡើងសម្រាប់ព្រះសង្ឃ បានប្រើប្រាស់និងជាកន្លែងសម្រាប់គោរពបូជា។ ជាក់ស្ដែងកុដិ មួយខ្នងពីរជាន់នេះដែល បានចំណាយថវិការហូតដល់ជិតដប់ម៉ឺនដុល្លារឯណោះ។
ឯកឧត្ដម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជាបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនាដើម្បីជាប្រយោជន៍ក្នុងការរួមចំណែកពង្រឹង សាមគ្គីភាព ការលើកកម្ពស់វប្បធម៌នៃការយោគយល់គ្នា
ឲក្នុងចំណោមពុទ្ធសាសនិក ក៏ដូចជាប្រជាជនកម្ពុជា របស់យើងទាំងអស់នៅពេលអនាគត។ពិតមែនហើយរាជរដ្ឋាភិបាល យើងត្រូវការវត្តមាននៃការចូលរួមទាំងស្មារតីសម្ភារៈ និងបញ្ញាញាណពី ព្រះតេជគុណ គ្រប់ព្រះអង្គព្រមទាំងឯកឧត្តម លោកជំទាវលោកឧកញ៉ា អស់លោក លោកស្រី និងប្រជាជនទាំងអស់ដើម្បីរួមគ្នាកសាងកម្ពុជា ឲ្យក្លាយទៅជាសង្គមមួយ ដែលមានការអភិវឌ្ឍរីកចម្រើន គ្មានអំពើហិង្សា គ្មានការ រំលោភសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស ចូលរួមចំណែកធ្វើឲ្យសង្គមកម្ពុជាជាសង្គមមួយ ដែលមានមូលធនសង្គមដ៏រឹងមាំ ពោលគឺជាសង្គមមួយដែលមានប្រជាជន ប្រកបដោយចំណេះដឹងជ្រៅជ្រះមានសីលធម៌ គុណធម៌ ចរិយាធម៌ សាមគ្គីធម៌និងជាប្រទេសដែលសម្បូររុងរឿង អារ្យធម៌ដ៏ខ្ពង់ខ្ពស់ត្រចះត្រចង់ប្រកប ដោយសុខសន្តិភាព ។
ចុងបញ្ចប់គណៈអធិបតី ក៏បានប្រទានថវិកា មួយចំនួនដល់ព្រះចៅអធិការ និងប្រគេនប័ណ្ណថ្លែងអំណរគុណ ប័ណ្ណសសេីរ ដល់លោកតា លោកយាយនិងសប្បុរសជននានាដែលបានចូលរួមផងដែរ៕ដោយ៖ឃិន គន្ធា






































